Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទូចបានត្រីសាល់ម៉ុនធំ ១ក្បាល គិតថា បានឆ្ងាញ់មាត់ហើយ ស្មានពុំដល់… ឆ្អែតតែម្តង!

spot_img

ថ្មីៗនេះនៅបរទេស មានបុរសម្នាក់ ស្ទូចបានត្រីសាល់ម៉ុន១ក្បាលធំគួរសម ហើយគិតភ្លាមថា ថ្ងៃនេះនឹងបាន… ឆ្ងាញ់មាត់ហើយ ។

ត្រីសាល់ម៉ុន (Salmon) ត្រូវបាននិយមចូលចិត្ត ត្បិតសាច់វាក្រអូប ផ្អែម ហើយប៉ូវខ្លាំង

ប៉ុន្តែពេលវះពោះរបស់វា គាត់ពិតជាតក់ស្លុត ស្រែកខ្លាំងៗ ព្រោះតែក្នុងពោះត្រីសាល់ម៉ុននេះគឺមាន… កូនកណ្តុរតូចៗ ១០ក្បាលឯណោះ។

វាជារឿងដែលគាត់នឹកស្មានដល់ ទោះបីយល់សប្តិក្តី។ អារម្មណ៍សាច់ត្រីដ៏ “ឆ្ងាញ់ពិសារ” បានរលាយសាបសូន្យ។

ពុំអស់ចិត្ត ព្រោះរឿងឆ្ងល់ថា ហេតុអ្វីត្រីសាល់ម៉ុន បែរជាស៊ីកណ្តុរ? គាត់ក៏ស្រាវជ្រាវសាកសួរអ្នកវិទ្យាសាស្ត្រ ទើបដឹងថា នេះពុំមែនជាកណ្តុរធម្មតាទេ វាជាកណ្តុរច្រមុះស្រួច និយមធ្វើសំបុកតាមមាត់បឹង ទន្លេ ហើយស៊ីសត្វល្អិតជាអាហារ។ ក្នុងអំឡុងពេលដើររកចំណីប្របមាត់ទឹកវាក៏ក្លាយជាចំណីរបស់ត្រីសាល់ម៉ុនទៅ។

ទោះយ៉ាងណា គាត់បានស្បថថា លែងចង់បរិភោគត្រីសាល់ម៉ុនទៀតហើយ!

ចុះលោកអ្នកវិញ?! អាទិត្យ

spot_img
×