Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ ២០២១

spot_img

​ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ពណ៌​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង ៤៩​។
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ នៅថ្ងៃនេះ​ដួង​រាសី​ងើប​ឡើងវិញ ដូចនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី ព្រោះថា​ផល​ល្អៗ​នោះ​កំពុង​រង់ចាំ​លោកអ្នក​ជានិច្ច​។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ទី​ឆ្ងាយ​ក្តី​មិនមាន​អ្វី​មក​រាំងស្ទះ​តាម​យាយី​ឡើយ គឺអាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​។ ចំណែកឯ​រឿង​ស្នេហា​រវាង​ប្រុស​និង​ស្រី ក្រមុំ​និង​កំលោះ​នោះ​ក៏​មិនមាន​អ្វី​ជា​បញ្ហា​ចោទ​នាំអោយមាន​ភាព​ហ្មងសៅ​ក្នុង​ចិត្ត​ទេ​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ ១ និង​លេខ ៤៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​ចូល​ប្រយ័ត្ន​បញ្ហា​ការដើរ​ផ្លូវ​ឆ្ងាយ​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​គ្រោះ​ជាង​សព្វមួយដង​។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺ​ជួប​បញ្ហាលំបាក​ខ្លះៗ​ក្នុង​ការរក​ផល​ចំណូល ហើយ​ពិសេស​លោកអ្នក​អាច​ជួប​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​ផង ដូចនេះ​ចូរ​ចេះ​ធ្វើ​ចិត្ត​អោយ​ត្រជាក់​មិនត្រូវ​ប្រើ​កំហឹង​ទល់​កំហល់​បានឡើយ​ប្រយ័ត្ន​រឿង​តូច​ក្លាយជា​រឿង​ធំ​វិញ​។ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើសិន​ជាមាន​ជម្លោះ​វិវាទ​ហើយ​មិន​គិតគូរ​ដោះស្រាយ​អោយទាន់ពេល​ប្រយ័ត្ន​ឈានដល់​ការបែកបាក់​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ​និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥​និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ៨៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​លុយ​វាល់​លាន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ នៅក្នុង​ថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន​។ លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​គឺ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែក​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ទឹកក្រូច​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
​-សូម​ខ​មិន​លេខ ៩៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ​។ ក្នុងថ្ងៃនេះ​ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ​ព្រោះថា​ការចេញ​ដើរ​ផ្លូវ​ឆ្ងាយ​មិនបាន​ជួបនឹង​គ្រោះអាក្រក់ៗ​ទេ ក៏​នឹង​បានត្រឹមតែ​បាតដៃ​ទទេ​មកវិញ​ផង​។ ចំណែក​បញ្ហា​លុយកាក់​វិញ​មិនត្រូវ​ចំណាយ​ហួស​ពី​លទ្ធភាព​ទេ ព្រោះ​នឹងធ្វើ​ឲ្យ​អ្នក​ត្រូវ​ប្រឈមមុខ​ជាមួយ​វិបត្តិ​ហិរញ្ញវត្ថុ ក្រៅពីនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ធ្វើ​គុណ​បាន​ទោស​និង​មានការ​ជាប់​ពាក់​ព័ទ្ធ​នឹង​បទល្មើស​ផ្សេងៗ​ទៀតផង​។ ចំពោះ​មនោសញ្ចេតនា​គូស្នេហ៍​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុចអាល​អាចធ្វើ​ឲ្យ​ចំណងស្នេហា​រង្គោះរង្គើរ​ទៀតផង​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង​។ នៅថ្ងៃនេះ​លុយកាក់​ល្អប្រសើរ​ណាស់​មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ទៀតផង​។ ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​ផល​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជានិច្ច​៕

​ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ក្រហម​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៩៧ ។​
-​សូម​ខ​មិន​លេខ ៩៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ នៅថ្ងៃនេះ​ការងារ​លោកអ្នក​មានកា​រ​ប្រែប្រួល​ប្រថុចញ៉ុច​ដែល​ធ្វើអោយ​លោកអ្នក​បត់បែន​សឹង​មិនទាន់​ផង លោកអ្នក​ត្រូវ​នឹងនរ​ហើយ​ព្យាយាម​រក​វិធី​ដោះស្រាយ​អោយបាន​ទើប​មិន​បន្សល់ទុក​លំបាកទៅ​ថ្ងៃក្រោយ សម្រាប់​លោកអ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​នៅពេលនេះ​លោក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។ បញ្ហា​លុយកាក់​វិញ​នោះ​បើ​មាន​ប្រាក់​ហើយ​កុំ​ដឹង​តែ​ទុក​គួរ​មាន​វិធី​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​សម​ហេតុផល​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួបតែ​រឿងរ៉ាវ​មិនសូវ​ល្អ​និង​មាន​បញ្ហា​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ផង​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយសារតែ​ភាព​ប្រចែប្រចណ្ឌ​កំពុង​ចូលលុកលុយ​៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី​។ រាល់​កិច្ចការងារ​ដែល​លោកអ្នក​ប៉ងប្រាថ្នា​ក្នុងថ្ងៃនេះ​គឺ​តែង​ទទួលបាន​ផល​សម្រេច​និង​រមែង​បាន​ជួបតែ​រឿង​ល្អជា​និច្ច គ្មាន​ឧបសគ្គ​មករា​រាំង​ធ្វើអោយ​លោកអ្នក​មានការ​លំបាក​នោះឡើយ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នឹង​ប្រមូល​ផលចំណេញ​មក​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​និង​បើ​ចរចា​អ្វីមួយ​ផង​គឺ​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គោលបំណង​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។ ចំពោះ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​សុខដុម​នឹង​ផ្អែមល្ហែម​ល្អ​ប្រៀបដូចជា​ទឹកនឹង​ត្រី​នា​រដូវ​ខែវស្សា​៕

​ឆ្នាំមមែ​

​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ៤៨ និង​លេខ ៥៩ ។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​។ នៅ​ថ្ងៃ​បើទោះជា​មានការ​ប៉ះទង្គិច​ទៅលើ​អ្វីមួយ​ក៏ដោយ​គឺ​តែង​ហុច​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ ចំពោះ​ការបំពេញ​ការងារ​ពេញដៃពេញជើង​និង​ផល​ល្អ​ត្រឡប់មកវិញ​ផង​។ សម្រាប់​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺមាន​ភាព​កាក់កប​ល្អ​គួរសម​ណាស់​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មនោសញ្ចេតនា​សោះអង្គើយ​ជាមួយគ្នា ដូច្នេះ​ត្រូវ​លៃ​ពេល​សម្រាប់​គ្នា​អោយបាន​ច្រើនជាង​មុន​៕

​ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៩១ ។​
-​សូម​ខ​មិន​លេខ​៩៩៩​យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក​។ នៅក្នុង​ថ្ងៃ​ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺអាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១​និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៨៦៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ ការងារ​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​បើ​ចង់​ជោគជ័យ​ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ខិតខំ​ប្រឹងប្រែង​អោយបាន​ច្រើនជាង​មុន កុំ​ដោយសារ​ផលប្រយោជន៍​ចំពោះមុខ​ធ្វើ​ឲ្យ​ខកខាន​ឱកាស​ធំ​ទៅ​ថ្ងៃក្រោយ​។ ចំណែក​លុយកាក់​ការចាយវាយ​ត្រូវ​ផ្អែកលើ​ប្រាក់ចំណូល​របស់ខ្លួន​កុំ​ខ្ជះខ្ជាយ​ពេក​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នៅពេលនេះ​ការ​ជួញ​ជិត​ឆ្ងាយ​មិនសូវ​កាក់កប​ឡើយ គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្លា​នី​ស​។ ចំណែកឯ​មនោសញ្ចេតនា​មានការ​យល់ច្រឡំ​បន្តិចបន្តួច​បណ្តាល​ឲ្យ​តានតឹង​ឈ្លោះប្រកែក​គ្នា​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៩៩​និង​លេខ​៧៧ ។​
-​សូម​ខ​មិន​លេខ​៩៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច​។ នៅថ្ងៃនេះ​ដោយ​យីអ៊ុន​ឡើង​ខ្ពស់​ជាប់​មករ​ហូត ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចង់​បំពេញការងារ​ប្រាក់​កាក់​ដូចជា​កិច្ចការងារ​សន្យា​អ្វីមួយ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​កំពុងមាន​ការស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។ សម្រាប់​លោកអ្នក​ប្រក​កប​មុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះ​បើ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ហុច​មកវិញ​គួរសម​ផង ប៉ុន្តែ​យ៉ាងណា​លុយកាក់​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​គឺ​តែង​ហូរ​ធ្លាយ​ចេញទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ជ្រើសរើស​គូស្រករ​គឺ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​ក្រហម​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៨​។​
​-សូម​ខ​មិន​លេខ ៨៩៩ យក​សម្បត្តិ​អភិជន​លុយ​ស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ​។ ការងារ​រកស៊ី​ជួញដូរ​នៅតែ​កាក់កប​ល្អ​ដដែល​ក្នុងថ្ងៃនេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ត្រូវ​ញាប់ដៃ​ញាប់ជើង​បន្តិច​ព្រោះ​ឱកាសល្អ​មិនមាន​ច្រើន​តទៅទៀត​ឡើយ​ហើយក៏​មិនត្រូវ​មានចិត្ត​ស្ទាក់ស្ទើរ​ផងដែរ ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ក៏​ជា​មនុស្ស​ពូកែ​ខាង​សំដី​វោហារ​ខ្លាំងក្លា​ម្នាក់​ដែរ ព្រោះ​បើទោះជា​បាន​និយាយស្តី​អ្វី​ក៏ដោយ​ក៏​តែងមាន​គេ​ចូលចិត្ត​ស្តាប់​និង​ត្រងត្រាប់​ធ្វើតាម​បង្គាប់បញ្ជា​ទៀតផង​ក្រៅពីនេះ​បើ​លោកអ្នក​មានដំណើរ​ទៅណា​មក​ណា​គឺ​ប្រកប​តែ​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​មនោសញ្ចេតនា​ស្នេហា​គូ​ស្វាមីភរិយា​មាន​ភាពល្អូកល្អឺន​ល្អ​ណាស់​ទិស​នាំ​លាភ​សម្រាប់​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​គឺ​ទិស​ខាងត្បូង​ប្រយ័ត្ន​ទិស​ខាងលិច​៕

spot_img
×