Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​មកដល់​ថ្ងៃទី​៤ ខែមករា ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ នៅ​ឆ្នាំ​២០២១ បាន ៥៦%

spot_img

​ភ្នំពេញ​៖ ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ ឆ្នាំ​២០២១ គិត​មកដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ បាន ៥៦% នៃ​ចំនួន​ដែល​ត្រូវ​ប្រកាស ហើយ​នៅសល់​ប្រមាណ ៤៤ % ទៀត​។​នេះ​បើ​យោងតាម​ចេញ​សេចក្តីជូនដំណឹង កិច្ចប្រជុំ​លើក​ទី​៥ អាណត្តិ ទី​៣ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប .​ព​. ) នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៥ ខែមករា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឯកឧត្តម តុ​ប សំ ប្រធាន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ។​

​ឯកឧត្តម តុ​ប សំ បាន​បញ្ជាក់ថា របាយការណ៍​ស្តីពី​ដំណើរការ​ការងារ​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រចាំឆ្នាំ​២០២០ បាន​ដាក់ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ។​

​បើតាម​របាយការណ៍រ​បស់​ឯកឧត្តម​ទេសរ​ដ្ឋ​មន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គឺ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ ឆ្នាំ​២០២១ គិត​មកដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ បាន ៥៦% នៃ ចំនួន​ដែល​ត្រូវ​ប្រកាស ហើយ​នៅសល់​ប្រមាណ ៤៤ % ទៀត​។ មាន​ក្រសួង -​ស្ថាប័ន​ចំនួន​១ (​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ) និង ខេត្ត​ចំនួន​៧ (​ឧ​ត្ត​រ​មានជ័យ សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ កំពង់ចាម និង កែ​ហ្វ បានបញ្ចប់​ការប្រកាស​របស់ខ្លួន ១០០% ។​

​ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបញ្ជាក់​អំពី​ការ​រឹបអូស​ផល​នៃ​បទល្មើស នៃ​បទល្មើស​ពុករលួយ​មួយចំនួន ដូចជា​ករណី​អតីត​អគ្គ​កុងស៊ុល​ប្រចាំ​ក្រុង​គន់​មិញ ប្រទេស​ចិន ករណី​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តពោធិ៍សាត់ និង​ករណី​កោះរ៉ុង ។​
​ករណី​នៅ​ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និង​បណ្ដឹង​ផ្សេងៗ មួយចំនួនទៀត ។​

​ប្រធាន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា បើទោះបីជា​ក្នុង​ឆ្នាំ​២០២០​នេះ នៅ​បន្ត​ជួប​បញ្ហា​កូ​វីដ​១៩​ក៏ដោយ ក៏​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​ខ្ពស់​លើ​ការខិតខំ​ប្រឹងប្រែង អនុវត្ត​ការងារ​ប្រឆាំង​អំពើពុករលួយ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ការច្នៃប្រឌិត​អនុវត្ត​ការងារ​ជា​ក្រុម​តូចៗ និង​តាម​អន​ឡាញ​យ៉ាងសកម្ម​លើ​គ្រប់​រូបភាព ទាំង​វិស័យ​សាធារណៈ ឯកជន ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ ឆ្នាំ​២០២១ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ពង្រឹង​ការអនុវត្ត​អភិក្រម​ទាំង​៥ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​កាត់បន្ថយ​អំពើពុករលួយ ពង្រឹង​សុចរិត​ភាព បង្កើន​ប្រាក់ចំណូល​ជាតិ និង​ទទួល​ទំនុកចិត្ត​ពី​មហាជន​មកលើ រាជរដ្ឋាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×