Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Manwell ផ្សព្វផ្សាយ​លក់​ផលិតផល គ្រឿងសម្អាង​គ្មាន​ប្រវេទន៍ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​

spot_img

​ភ្នំពេញ​៖​ក្រសួងសុខាភិបាល​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ការហាមឃាត់​គ​ណ​នី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Manwell កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល គ្រឿងសម្អាង​គ្មាន​ប្រវេទន៍ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ មាន​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Manwell កំពុង ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង​មួយចំនួន​គ្មាន​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០ ។​

​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង ឱសថ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ឱសថ ផលិតផល​បំប៉ន​សុខភាព និង​គ្រឿងសម្អាង​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​ប​ញ្ចិ​កា ឬ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការ ផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។​

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​គ្មាន​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ដែល​កំពុង​ផ្សព្វផ្សាយ​លក់​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Manwell និង​គណនី ដទៃទៀត​ពីព្រោះ​ផលិតផល​ទាំងនេះ ពុំ​អាច​ធានាបាន​នូវ​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​បានឡើយ​។ ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Manwell ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង​គ្មាន​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​ទៅតាម ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×