Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ជាង​២០០០​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តបន្ទាយមានជ័យ និង​មួយចំនួន​ត្រូវបាន​ចាកចេញ​ពី​មណ្ឌល​ត្រឡប់ទៅផ្ទះ​សម្បែង​វិញ ក្រោយ​ពិនិត្យ​យក​សំណាក ឃើញ​លទ្ធផល​អវិជ្ជមាន ក្នុង​រយៈពេល​១៤​ថ្ងៃ​

spot_img

​បន្ទាយមានជ័យ​៖ អភិបាលខេត្ត​បន្ទាយមានជ័យ បន្ត​ចុះ​ពិនិត្យមើល​ជាប់​ជានិច្ច​ក្រុមការងារ​ប្រចាំការ​សម្របសម្រួល និង​បងប្អូន​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​វិធានការ​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់ ដោយមាន​បងប្អូន​ពល​ករ​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ប្រមាណ​ជាង​២០០០​នាក់ ហើយ​មួយចំនួន​ត្រូវបាន​ចាកចេញ​ពី​មណ្ឌល​ត្រឡប់ទៅផ្ទះ​សម្បែង​វិញ ក្រោយ​ពិនិត្យ​យក​សំណាក​ឃើញ​លទ្ធផល​អវិជ្ជមាន​ក្នុង​រយៈពេល​១៤​ថ្ងៃ ។​

​ល្ងាច​ថ្ងៃ​អង្គារ​ទី​៥ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ចុះទៅ​ពិនិត្យមើល​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​បងប្អូន​ខ្មែរ​យើង​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ នៅ​វិទ្យាល័យ​និមិត្ត​ក្រុង​ប៉ោយប៉ែត វិទ្យាល័យ​កូប ស្រុក​អូរជ្រៅ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​មណ្ឌល​អង្គកា​រសនៅ​ពង​វ៉ា ក្រុង​សិរីសោភ័ណ ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយមាន​ការគ្រប់គ្រង​យ៉ាង​ហ្ម​ត​ចត់ ពី​ក្រុមការងារ​កងកម្លាំង​ចម្រុះ មាន​ពេទ្យ នគរបាល កងរាជអាវុធហត្ថ យោធា មន្ត្រីរាជការ​យើង​ទាំងអស​។
​មកទល់​ថ្ងៃនេះ​បងប្អូន​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ប្រមាណ​ជាង​២០០០​នាក់ មួយចំនួន​ត្រូវបាន​ចាក​ចេញពី​មណ្ឌល​ត្រឡប់ទៅផ្ទះ​សម្បែង​វិញ​ក្រោយ​ពិនិត្យ​យក​សំណាក​ឃើញ​លទ្ធផល​អវិជ្ជមាន​ក្នុង​រយៈពេល​១៤​ថ្ងៃ ។​

​ក្នុងនាម​រដ្ឋបាលខេត្ត ឯកឧត្តម​អភិបាលខេត្ត​សូម​អំ​នាវ​នាវ ដល់​បងប្អូន​ទាំងអស់​បន្ត​គោរព​តាម​ការណែនាំ​និង​អំពាវនាវ​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​គ្រប់គ្នា ជាមួយ​ក្រុមការងារ​ប្រចាំ ដោយ​ហ្មត់ចត់​ច្បាស់លាស់ បើ​ត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ទាំងអស់គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩
​ក្នុង​សហគមន៍​យើង ។​ជាមួយគ្នានេះ សូម​ឲ្យ​ក្រុមគ្រូពេទ្យ ក្រុមការងារ​ប្រចាំការ​សម្របសម្រួល និង​គ្រប់គ្រង​បងប្អូន​គ្រប់​ទីតាំង​សូម​បន្ត​យកចិត្តទុកដាក់​បំពេញ​បេសកកម្ម​ការងារ​ឲ្យ​ដោយ​ជោគជ័យ ច្បាស់លាស់​ហ្មត់ចត់ ទាំង​ចំនួន​បងប្អូន​ចូល​ចេញ ការហូបចុក ការពិនិត្យ​សុខភាព​យក​សំណាង​ជាដើម​។​ល​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×