Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន បទល្មើស​លួច​ថតរូប​ភាព ឬ​វីដេអូ​អាសអាភាស និង​គំរាម​ទារប្រាក់ កំពុង​កេី​ត​ឡេី​ង​ជា​ច្រេី​ន​ករណី​នាពេល​ថ្មីៗ​នេះ

spot_img

​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៦​មករា​នេះ បាន​ឲ្យ​ដឹងថា សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្នករណីនេះ​កំពុង​កេី​ត​ឡេី​ង​ជា​ច្រេី​ន​ករណី​នាពេល​ថ្មីៗ​នេះ​!​។​

​បទល្មើស​លួច​ថតរូប​ភាព ឬ​វីដេអូ​អាសអាភាស និង​គំរាម​ទារប្រាក់ (Sex Extortion – Sextortion)៖ ដើម្បី​សម្រេច​គោលបំណង ឧក្រិដ្ឋជន​ប្រេី​ប្រាស់​គ្រប់​មធ្យោបាយ​ដាក់​ធ្នាក់បោកប្រាស់​មនោសញ្ចេតនា​ជនរងគ្រោះ ក្នុង​គោលបំណង​អូសទាញ​រួមភេទ​តាមរយៈ​អន​ឡាញ បន្ទាប់មក​លួច​ថតរូប​ភាព ឬ​វីដេអូ​ជនរងគ្រោះ និង​គំរាម​ទារប្រាក់ (​ការបង់ប្រាក់​ច្រេី​ន​ដំណាក់កាល ឥតឈប់ឈរ​)​។

​បទល្មើស​ប្រភេទ​នេះ កំពុង​កើតមានឡើង​ជាច្រើន​ករ​ណី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​ជនរងគ្រោះ​ភាគច្រើន​ជា​ស្ត្រី (​សិស្សសាលា ឬ​ឈ្មួញ​រកស៊ី​) និង​ចំណែក​បុរស​ភាគច្រើន​ជា​បុគ្គលិក​ក្រុមហ៊ុន ដែល​ធ្លាក់​ក្នុងការ​ឆបោក​ពីសំណាក់​ក្រុម​ឧក្រិដ្ឋជន​ក្រៅប្រទេស​។ បេី​អ្នក​ក្លាយជា​ជនរងគ្រោះ​នៃ​បទ​ល្មេី​ស​ប្រភេទ​នេះ សូម​ធ្វេី​ការរាយការណ៍​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×