Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចចេញដីកាឃុំខ្លួន ក្រុមចាប់ជំរិត ចំនួន២៩នាក់ ដោយចោទប្រកាន់២បទល្មើស

spot_img

ភ្នំពេញ៖ លោក​ អ៊ុក​ សុវណ្ណា​រិទ្ធ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ ហើយបញ្ជូនទៅគុកព្រៃស។

ក្រុម​ចាប់​ជំរិត​ទាំង​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញារង លោក ងិត ពេជ ចោទប្រកាន់២បទល្មើស គឺ បទ​ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​តាំង​ខ្លួន​ជា​អ្នក​រាជការ​សាធារណៈ ​និង​បទ​កំហែង​យក​ ​តាម​មាត្រា​៣៦៣​ មាត្រា​៣៧៧​ និង​ មាត្រា​៣៨០​ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×