Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វេ​ង សាខុន ស្នើឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ខុសច្បាប់ ពី​ប្រទេសជិតខាង​

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ ក្រសួងកសិកម្ម បាននិងកំពុង​ពង្រឹង និង​ពង្រីក​ការចិញ្ចឹម​ត្រី ដែលជា​ស្បៀង​មិន​ខ្វះ​បាន សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រយុទ្ធប្រឆាំង និង​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។ ទន្ទឹម​និង​ការពង្រីក​ការចិញ្ចឹម​ត្រី​នេះ រដ្ឋមន្ត្រី​កសិកម្ម បានស្នើរ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ខុសច្បាប់​ពី​ប្រទេសជិតខាង និង​ជួយ​រក​ទីផ្សារ សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​វា​រី​ប្ប​កម្ម​ផងដែរ​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ចំនួន​២​កន្លែង នៅ​ខណ្ឌ​ព្រែក​ព្នៅ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ខុសច្បាប់​ពី​ប្រទេសជិតខាង និង​អំពាវនាវ​ដល់​អ្នក​នាំចូល​ត្រី ងាក​មក​ប្រមូល​ទិញ​ត្រី​របស់​អ្នក​ចិញ្ចឹម​តាមបែប​វារីវប្បកម្ម​ក្នុងស្រុក​វិញ​ដើម្បី​ចូលរួមចំណែក បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​។​

​ត្រី​ដែល​នាំចូល​ពី​ប្រទេសជិតខាង មានតម្លៃ​ថោក​ជាង​ត្រី​ក្នុងស្រុក ជាហេតុ​ធ្វើឱ្យ​ត្រី​ចិញ្ចឹម​ក្នុងស្រុក ធ្លាក់​ថ្លៃ​។​
​ជាមួយគ្នានេះ ឯកឧត្តម វេ​ង សាខុន បាន​លើកទឹកចិត្ត ឲ្យ​វា​រី​វប្បករ​ត្រូវ​បន្ត​រក្សា​មុខរបរ​នេះ ព្រោះថា នេះ​គឺជា​អាជីព​យ៉ាងរឹងមាំ និង​បាន​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការធានា​សន្តិសុខ​ស្បៀង សម្រាប់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម ក៏បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត និង​សមាគម​វា​រី​វប្បករ​កម្ពុជា ជួយ​រក​ទីផ្សារ ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​ចិញ្ចឹម​ផងដែរ​។​

​លើសពីនេះ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ក៏បាន​ស្នើសុំ​ឲ្យ​វិនិយោគិន​ក្នុងស្រុក បង្កើន​ការវិនិយោគ ក្នុង​វិស័យ​វារីវប្បកម្ម ដើម្បី​ចូលរួម​បង្កើន ផលិតកម្ម​ស្បៀង ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់ តាម​តម្រូវការ​ក្នុងស្រុក​ក្នុង​បរិបទ នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​នេះ​ផងដែរ​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ផលិតកម្ម​ត្រី​ពី​វារីវប្បកម្ម បាន​កើនឡើង ៣០​ភាគរយ​នៅ​ឆ្នាំ​២០២០ ពី ៣០៧,៤០៨ តោន ក្នុង ឆ្នាំ ២០១៩ ដល់ ៤០០,៤០០ តោន ឆ្នាំនេះ​។ រីឯ​ទិន្នផល​ត្រី​ធម្មជាតិ​សរុប ដែល ទទួលបាន នៅ​ឆ្នាំ​នេះដែរ មាន​ប្រមាណ​ជា ២៦៨ ០០០ តោន ធ្លាក់ចុះ​ជិត ១៨ ភាគរយ បើ​ប្រៀបធៀប នឹង​ឆ្នាំ ២០១៩​។​

​គួរ​បញ្ជាក់ថា ត្រីភាគ​ច្រើន​ដែល​ចិញ្ចឹម​តាមបែប​វារីវប្បកម្ម មានដូចជា​ប្រភេទ​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង ត្រី​ឌៀប និង​ត្រី​ទី​ឡាប់​យ៉ា​ជាដើម​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×