Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ភ្នំពេញ (PWSA) បាន​កើន​ដល់​ថ្លៃ​ខ្ពស់បំផុត​ក្នុងអំឡុង​៥​ឆ្នាំ​ចុង​ក្រោយនេះ​

spot_img

ភ្នំពេញ ៖ ​បន្ទាប់ពី​ពុំមាន​ការប្រែប្រួល​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​មក ភាគហ៊ុន​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ភ្នំពេញ PWSA បាន​កើនឡើង​៣០០​រៀល​ទៀត ដល់ ៦,៤០០​រៀល ដែល​នេះ​ជា​ថ្លៃ​ខ្ពស់បំផុត​រាប់​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។

​ស្របពេល​ជាមួយគ្នានេះ ភាគហ៊ុន​របស់ កំពង់ផែ​ព្រះសីហនុ (PAS) បាន​កើនឡើង​១០០​រៀល ដែរ មកដល់​១៤,១០០​រៀល​។

ផ្ទុយទៅវិញ ភាគហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​ធ្លាក់ចុះ​១០​រៀល មក​ត្រឹម​១,១៩០​រៀល ហើយ ភាគហ៊ុន​ធនាគារ​អេស៊ីលីដា (ABC) បន្ត​ធ្លាក់ចុះ​២០​រៀល ថែមទៀត មក​ត្រឹម​១៦,៨៦០​រៀល​។

​ភាគហ៊ុន​បី​ទៀត​ដែលមាន​រួមមាន​៖ ហ្គ្រេ​ន​ធ្វី​ន (GTI) កំពង់ផែ​ស្វយ័ត​ភ្នំពេញ ( PPAP) និង ផេស​ថិ​ក (PEPC) រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​៣.២០០​រៀល ១១.៧០០​រៀល និង​២.៩០០​រៀល រៀង​គ្នា​។ ទោះជា​យ៉ាងនាក៏ដោយ ស​ន្ទ​ស្សន៍ ផ្សា​រមូល​ប​ត្រ​បាន​ងើប​មកវិញ​០,២៦% ដល់​៦៤២,៣២​ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន​៣៦៣,៥៤​លាន​រៀល ដោយ​ភាគហ៊ុន PPSP មាន​ចំណែក​ដល់​ទៅ​៦៦%៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×