Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​រថយន្តបុក​ពេល​កំពុង​ជិះ​ម៉ូតូ

spot_img

​កំ​ពតៈ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្តបុក​ពេល​កំពុង​ជិះ​ម៉ូតូ​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ស្ថិត​ក្នុងភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស​។ ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​សាវតា​ទេ ខណៈ​អ្នកបើកបរ​រថយន្តរ​ត់​គេច​បាត់​។​

​លោក​អ៊ុក សំអុល នាយប៉ុស្តិ៍​សំរោងក្រោម​បាន​រៀបរាប់ថា កាលពី​វេ​លោ​ម៉ោង​៩​យប់​ថ្ងៃទី​១៨ ខែតុលា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ត្រង់ចំណុច​ខាងត្បូង​ខ្លោងទ្វារវត្ត​ព្រៃ​ស្វាយ​ប្រមាណ​៤០០​ម៉ែត​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​ភ្លាមៗ​។ ដោយ​ស្រង់​ប្រភពពី​កន្លែងកើតហេតុ លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា ដំបូង​ឡើយ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ស្របពេលនោះ​ស្រាប់​តែមាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​មកពី​ទិស​ខាងជើង​ដោយ​ល្បឿន​យ៉ាង​លឿង រួច​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​ភាគី​ខាង​ម៉ូតូ​បោក​ខ្លួន​ស្លាប់​នៅនឹងកន្លែង​។ ខណៈនោះ​អ្នកបើកបរ​បាន​រត់គេច​បាត់​បន្សល់ទុក​រថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ​។
​លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា​រហូតមក​ដល់​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៩ ខែតុលា​នេះ សព​ជនរងគ្រោះ​មិនទាន់​ត្រូវបាន​ស្គាល់​សាវតា​នៅឡើយ​។ ដូច្នេះ​ក្នុងនាម​សមត្ថកិច្ច​មូលដ្ឋាន​លោក​សូម​អំពាវនាវ​ដល់​ក្រុមគ្រួសារ​ដែល​បាត់បង់​សមាជិក​របស់ខ្លួន​ប្រញាប់ប្រញាល់​មកកាន់​កន្លែង​កើតហេតុ​ដើម្បី​នាំយក​សព​ទៅ​ចាត់ចែង​តាម​ប្រពៃណី ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម ពាក់មួក​ជាជាង​សំណង់​៕​ ដោយ និរតី​

spot_img
×