Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ប្រៃសណីយ៍ ណែ​នាំទៅ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ប្រុងប្រយ័ត្ន ដោយសារ​តែមាន​អ្នក​លួច​បន្លំ (Hackers) ធ្វើជា​ផ្ញើ​សារ​តាម​ប្រព័ន្ធ WhatsApp

spot_img

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីជូនដំណឹង ស្ដីពី វិធានការ​រារាំង​ការវាយប្រហារ​តាម​ប្រព័ន្ធ WhatsApp ក្រោម​ទម្រង់​ជាការ​បញ្ជូន​លេខ​កូដ ៦​ខ្ទង់​តាមរយៈ SMS ដោយ​ចៃដន្យ​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា នាពេល​ថ្មីៗ​នេះ ចោរ​បច្ចេកវិទ្យា Hackers បាន​វាយប្រហារ​ដោយ​ធ្វើការ​ក្លែងបន្លំ​ជា​ផ្ញើ​សារ​តាម WhatsApp ទៅកាន់​អ្នកប្រើប្រាស់ (​ជនរងគ្រោះ​) ដែលមាន​ខ្លឹមសារ​ថា «Sorry ! I send 6digit code by SMS by mistake. Can you transfer it to me? It is Urgent» ហើយ​ខ្លឹមសារ​នេះ​ក៏​អាច​ផ្ញើ​ទៅកាន់​មិត្តភក្តិ​ឬ​អ្នក​ដែល​យើង​ស្គាល់​ក្នុង​គណនី WhatsApp ដែល​គេ​លួច​រួចហើយ​។​

ក្រសួង​បញ្ជាក់ថា ក្រោយ​អ្នកប្រើប្រាស់​បញ្ចូល​លេខ​កូដ​៦​ខ្ទង់ ដែល​បាន​ពី​ក្រុមហ៊ុន​WhatsApp​នោះ ចោរ​បច្ចេកវិទ្យា Hackers អាចមាន​លទ្ធភាព Log ចូល​គណនី WhatsApp របស់​អ្នកប្រើប្រាស់ ដោយ​ប្រើ​លេខ​កូដ ៦​ខ្ទង់​នោះ និង​លេខ​ទូរ​សព្ទ​របស់​អ្នកប្រើប្រាស់​ដោយ​ជោគជ័យ​។​

ក្រសួង បាន​បញ្ជាក់ថា អ្នកប្រើប្រាស់ WhatsApp ទាំងអស់​ត្រូវ​ពិនិត្យ​ខ្លឹមសារ​និង​គណនី​របស់​បុគ្គល​ដែល​ផ្ញើ​សារ​មកឱ្យ​បានច្បាស់លាស់ និង​មិនគួរ​ធ្វើតាម​ការទាមទារ​រប​ស់​ក្រុម Hackers ទេ ទើប​ចៀសវាង​ជាប់អន្ទាក់​របស់​ក្រុម​ទាំងនោះ​។

​ក្រសួង​បាន​ណែនាំ​ថា បើ​អ្នកប្រើប្រាស់ WhatsApp មានការ​សង្ស័យ​នៅពេល​មាន​អ្នក​ផ្ញើ​សារ​សុំ​លេខ​កូដ​៦​ខ្ទង់​នោះ គួរតែ​តេ​ទៅ​សាកសួរ​ម្ចាស់​គណនី​ដោយផ្ទាល់​វិញ​។ ប៉ុន្តែ​បើសិនជា​តេ​ទៅ ម្ចាស់​គណនី​មិនមែនជា​ម្ចាស់​ពិតប្រាកដ​ទេ ម្ចាស់​គណនី​ត្រូវ​ចុច​បិទ (Block)​។ ក្នុងករណី​បាត់បង់​គណនី WhatsApp របស់ខ្លួន អ្នកប្រើប្រាស់​អាច​ព្យាយាម Log ចូល WhatsApp របស់ខ្លួន​សារជាថ្មី​ទៀត ដើម្បី​ទទួលបាន​ការកាន់កាប់​មកវិញ​។​

​ក្រសួង​រំលឹកថា អ្នកប្រើប្រាស់​ទាំង​អស់មិ​ន​ត្រូវ​ផ្ញើ​លេខ​កដ​៦​ខ្ទង់​ទៅឱ្យ​អ្នកដទៃ​នោះទេ ទោះជា​មនុស្ស​ស្គាល់គ្នា​ឬ​ធ្លាប់​ផ្ញើ​សារ (Chat) ជាមួយគ្នា​រាល់ថ្ងៃ​ក៏ដោយ ជាពិសេស​លេខ​កូដ​៦​ខ្ទង់​នៃ​បណ្តាញ​សង្គម ដូចជា WhatsApp , Telegram, Messenger, Viber, Line ឬ​កម្មវិធី​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរ​សព្ទ ជាដើម​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×