Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំហុស​បន្តិចបន្តួច មិនចេះ​អធ្យាស្រ័យ​! បុរស​មាឌធំ​ម្នាក់​ត្រូវ​ជាប់​ខ្នោះ ក្រោយ​វាយ​បុគ្គលិក​ចាក់​សាំង​ប៉ុន្មាន​ដៃ និង​មួយ​មួកសុវត្ថិភាព ដោយសារ​រឿង​ចឹ​ង​សោះ​… (​វីដេអូ​)

spot_img

​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុងករណី​បាន​ប្រើ​អំពើហិង្សា​ទៅលើ​បុគ្គលិក​ចាក់​សាំង​ម្នាក់ ដោយសារ​រឿង​កំហុស​ចាក់​សាំង​បន្តិចបន្តួច​។ ហេតុការណ៍​ការណ៍​នេះ បានកើត​ឡើង​នៅ Taman Sri Cempedak ក្នុង​ទីក្រុង Kuala Klawang ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០​។​

​ជនសង្ស័យ​មានឈ្មោះ Muhamad Hidir Malik អាយុ ៣៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី ល្ងាច​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ បន្ទាប់ពី​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ូលីស​កាលពី​ថ្ងៃកើតហេតុ​។​

​យោងតាម​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ករណីនេះ​បានកើត​ឡើង គឺ​ផ្តើមចេញ​ដោយសារ​បុគ្គលិក​នោះ បានធ្វើ​ឲ្យ​កំពប់​ប្រេង​ដោយ​អ​ចេតនា ខ្ទាត​ទៅលើ​ខ្លួន​របស់​ជនសង្ស័យ ខណៈពេល​កំពុង​ចាក់​សាំង​។​

​តាមរយៈ​វីដេអូ​រយៈពេល ៣០ វិនាទី ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឲ្យ​ឃើញ​ជនសង្ស័យ​បាន​ចុះ​ពី​ម៉ូតូ ហើយក៏​បាន​ដើរ​សំដៅ​ស្ទុះ​ទៅ​វាយ​បុគ្គលិក​ចាក់​សាំង មួយ​មួកសុវត្ថិភាព និង​ព្រលែង​ប៉ុន្មាន​ដៃ​ធ្ងន់ៗ បន្ទាប់ពី​បុគ្គលិក​រងគ្រោះ​អាច​ត្រូវ​បានឃើញ​ឱន​ជូត​ជើង​ជនសង្ស័យ ហើយ​បាន​ដើរទៅ​កាន់​កន្លែង​គិតលុយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×