Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​១៧​នាក់ បង្ក​ការអុកឡុក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកថ្លា

spot_img

ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ ប្រតិបត្តិ​ការបង្ក្រាប​ចាប់ខ្លួន ជនសង្ស័យ​គ្រឿងញៀន​១៧​នាក់ ដែល​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​ក្នុង​មូលដ្ឋាន នៃ​សង្កាត់​ទឹកថ្លា និង​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​បេតុង​មួយកន្លែង ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ។​

​លោក​វរសេនីយ៍ទោ រ៉ឹ​ម ម៉ិច នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ៖ ក្នុងចំណោម​ជនសង្ស័យ​គ្រឿងញៀន​១៧​នាក់​ក្នុងនោះ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ០១​នាក់ មានឈ្មោះ ឡុង វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ និង​គ្មាន​ទីកន្លែង​ពិតប្រាកដ ចំណែក​១៦​នាក់​ទៀត​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ដែល​ពួកគេ​ជា​អ្នកទិញ​ថ្នាំញៀន​ពី​ឈ្មោះ ឡុង វិសាល ។​

​លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា ៖ កម្លាំង​នគរបាល​ជំនាញ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ខាងលើ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​កញ្ញា​ព្រះរាជអាជ្ញារង សុង ឆ​វ័​ន្ត និង​អនុវត្តតាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ប្តឹង​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​អំពី​ករណី​មានការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច ។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យដឹងទៀតថា ៖ ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ខាងលើ ដោយ​មុនដំបូង​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡុង វិសាល ដកហូត​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​០២​ថង់​តូច ។ ក្រោយពី​ឃាត់ខ្លួន​ជន​ស្ស័​យ​នេះហើយ​ក៏បាន​បន្ត​ចុះ​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ១៦​នាក់​ទៀត និង​ម៉ូតូ​០៩​គ្រឿង ។​

​ចំណែកឯ​វត្ថុតាង​ដកហូត​រួមមាន ៖ គ្រឿងញៀន​០២​ថង់​តូច ម៉ូតូ​០៩​គ្រឿង ។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​នឹង​បន្ត​ស្រាវជ្រាវ​ស្វែងរក​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មួយចំនួនទៀត​ដែលជា​ប់​ពាក់ព័ន្ធ​និង​ការផ្គត់ផ្គង់​គ្រឿងញៀន​ទៅឱ្យ​ជនសង្ស័យ​គ្រឿងញៀន​ខាងលើ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×