Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សព​បុរស​ម្នាក់ នៅក្នុង​ដីឡូត៍​ព្រៃ​ស្បូវ​មួយកន្លែង ក្នុង​តំបន់​បឹងកក់ បង្ក​ការភ្ញាក់ផ្អើល​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ជាជាង ត​បណ្តាញទឹក​ភ្លើង បាន​ចូលទៅក្នុង​ដីឡូត៍​មួយកន្លែង ដើម្បី​ត​ទុយោ​ទឹក​ក៏បាន​ប្រទះឃើញ​សព​បុរស​ម្នាក់ បាន​រាយការណ៍​មក​ប្រាប់​មេការ​របស់ខ្លួន​ថា មាន​សាកសព​បុរស​ម្នាក់​នៅក្នុង​ដីឡូត៍​ព្រៃ​ស្បូវ មាន​សភាព​ស្វិត​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៦ មករា ២០២១ នៅ​ចំណុច​ដីឡូត៍​មួយកន្លែង​ក្នុង​តំបន់​បឹងកក់ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ​។​

​រីឯ​សព​ពាក់​អាវយឺត​ពណ៌​ប្រផេះ ខោ​ខ្មៅ​ជើងវែង​សាច់​យឺត ស្បែកជើង​ស៊ក​ជ័រ​ពណ៌​ស ក្បាល​ទ​ម្ពែ​ក សង្ស័យថា​ជា​ជនជាតិ​ចិន វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ បើ​យោងតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ថា សព​នេះ​ទំនងជា​ស្លាប់​ប្រហែល​ជិត​មួយខែ​មកហើយ ។​

​បើតាម​សាក្សី​ដែល​ចូលទៅ​ឃើញ​សព​នោះ មានមុខ​របរ​ជាង​ទឹក​ភ្លើង​ម្នាក់ មានឈ្មោះ ភិន សុភ័ក្ត្រ អាយុ​២៤​ឆ្នាំ លោក​បានបញ្ជាក់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មេ​របស់គាត់​បាន​ប្រើ​ឲ្យ​គាត់ ចូលទៅ​ខាងក្នុង​ដីឡូត៍​នោះ ទើប​បុរស​ជាជាង​ទឹក​ភ្លើង បាន​ប្រទះឃើញ​សព​បាន​រាយការណ៍​ប្រាប់​ទៅ​មេការ​គាត់ និង​រាយការណ៍​បន្ត​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​ត្រួតពិនិត្យ​មើល​នៅ​កន្លែង​ហេតុ ។​

​បច្ចុប្បន្ន​ទីតាំង​កើតហេតុ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចងខ្សែ​ហ៊ុមព័ទ្ធ និង​ទាក់ទង​ទៅ​ជំនាញ​កោសល្យវិច័យ ដើម្បី​ត្រួត​ពិនិត្យមើល​៕ រក្សា​សិទ្ធិ​ដោយ​៖​ហេង​វុត្ថា និង​ពន្លឺ​

spot_img
×