Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀមខ្លួន​ឲ្យ​ហើយ​ទៅ​! ផ្លូវជាតិ​លេខ​៣ បង្កប់​ជញ្ជីង​ក្រោម​ដី ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ស្វ័យប្រវត្តិ និង​កាមេរ៉ា​ចាប់​ល្បឿន មិនបាច់​ប្រកែក​ទេ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​នៃ​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ បាន​ចុះទៅ​ត្រួតពិនិត្យ​សមិទ្ធផល នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​៣ ដែល​សម្រេចបាន ៩០% និង​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ក្រោម​ដី​ចំនួន​២​កន្លែង ដែល​គ្រោង​នឹង​ដំណើរការ​សាកល្បង​នៅពេល​ខាងមុខ នៅលើ​ផ្លូវជាតិ​នេះ ដើម្បី​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ដែល​នាំ​ឲ្យ​ផ្លូវ​ងាយ​រង​ការខូចខាត​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ជម្រាបជូន​សាធារណជន​ថា ការសាងសង់​ផ្លូវជាតិ​លេខ​៣ គឺ​សម្រេចបាន ៩០% ហើយៗ គ្រោង​នឹង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ ២០២១ ដែល​ការសាងសង់​នេះ​គឺ​លឿន​មុន​ការកំណត់​ចំនួន​១​ឆ្នាំ​។ តែ​លោក​សូមបញ្ជាក់ថា ការសាងសង់​លឿន​មុន​ការកំណត់​នេះ គឺ​មិនមែន​លួច​បច្ចេកទេស ឬ លួច​គុណភាព​នោះឡើយ ព្រោះថា​ក្រសួង​តែង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​យ៉ាង​ទៀងទាត់ និង​លម្អិត​បំផុត តាម​លក្ខណៈ​បច្ចេកទេស​។​

​ដោយឡែក ងា​មក​ជ្រាប​ពី​ការដាក់​ជ​ញ្ជើ​ង​ថ្លឹង​បង្កប់​ក្រោម​ដី ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ដោយ​ស្វ័យប្រវត្តិ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​ញ្ជា​ក់​ផងដែរ​ថា ក្រសួង​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង នូវ​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​ដី​ចំនួន​២​កន្លែង នាពេល​ខាងមុខនេះ ដែល​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​ដី​ទាំងពីរ​កន្លែង​នេះ មាន​បំពាក់​កាមេរ៉ា​ច្បាស់លាស់ ហើយ​នៅពេល​រថយន្ត​ឆ្លងកាត់ គឺ​បានដឹង​ពី​ទម្ងន់​រថយន្ត​តែម្ដង​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បញ្ជាក់​ឲ្យ​ដឹង​បន្ថែមថា ចំពោះ​កាមេរ៉ា​ចាប់​ល្បឿន គឺមាន​ចំនួន ១៤ គ្រឿង ក៏​នឹង​ត្រូវបាន​បំពាក់​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×