Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោយន្ត​អត់​ដាក់​ស្លាក​សញ្ញា បើកបរ​ពេលយប់ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស​

spot_img

​ស្ទឹងត្រែង ៖ ករណី​គោយន្ត​បើកបរ​តាម​ដងផ្លូវ​ពេលយប់ អត់​ដាក់​ស្លាក​សញ្ញា​ចំណាំងផ្លាត ជា​សម្គាល់ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​និង​របួស​ជា​ញឹកញាប់​។​

​លោក សរ គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​យប់​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុម​លេខាធិការដ្ឋាន ចុះ​ចែក​បិទ​ស្ទិ​ក​ឃ័​រ​ចំណាំងផ្លាត ដល់​គោយន្ត​កន្ត្រៃ និង​ណែនាំ​ពួកគាត់​ឲ្យ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៩​។​
លោក​វរសេនីយ៍ទោ ឈឿន ម៉េង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ៦ ខែមករា​ថា យុទ្ធនា​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ស្លាក​សញ្ញា​ចរាចរណ៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ពេលយប់ នៅក្នុង​ភូមិសាស្ត្រ​ផ្លូវជាតិ​លេខ ៩ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ចំនួន ៧ គ្រឿង​។ យុទ្ធនាការ​នេះ ធ្វើឡើង​បន្តបន្ទាប់​នៅ​ថ្ងៃមុខ​ទៀត ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​កាន់តែច្បាស់​ដើម្បី​បញ្ចៀស​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​។​
លោក​ឈឿន ម៉េង បាន​បន្ថែម​ឲ្យ​ដឹងផង​ដែរ​ថា កន្លងមក​គោយន្ត​កែច្នៃ​ដែល​បើកបរ​នៅតាម​ដងផ្លូវ​ពេលយប់ ពុំមាន​ដាក់​ស្លាក​សញ្ញា​ជា​សម្គាល់ តែងតែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​និង​របួស​។ បែបនេះ​ទើប​មន្ត្រី​សាធារណការ​និង​ដឹកជញ្ជូន និង​មន្ត្រីនគរបាល​ចរាចរ​ណ៍ ចុះ​ធ្វើ​ការឃាត់​អប់រំ​ដាក់​ស្លាក​សញ្ញា​សម្គាល់ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​គោយន្ត​បើកបរ​មិនទាន់​បាត់​ដាក់​សញ្ញា ឲ្យ​យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×