Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាន​ប្រវត្តិ​ឃាតក​ញាក់សាច់​! ជន​រូបនេះ​ដែល​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល គឺ​រូបគេ​ធ្លាប់​…

spot_img

​នេះ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់ ខណៈដែល​បានដឹងថា ជនសង្ស័យ​ជា​ឃាតករ​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ តាម​ពិតជា​គឺជា​បុគ្គល​ដ៏​សាហាវ​ម្នាក់ ដែល​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កាលពីពេល​កន្លងទៅ និង​ក៏​ធ្លាប់​ជាប់ពន្ធនាគារ​ផងដែរ​។​

​ជនសង្ស័យ​ជា​ឃាតករ​រូបនេះ ដែល​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង និង​ខេត្ត​រតនគីរី ត្រូវបាន​ដឹងថា មានឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រិ​ន ផាន់ អាយុ ៣៨ ឆ្នាំ ជា​អតីត​ទាហាន កុម្ម៉ង់ដូ ស្នាក់នៅ ផ្ទះ​លេខ ៥៨ អឺ​១ ផ្លូវ លេខ​១១០ ភូមិ ១៦ សង្កាត់​ផ្សា រ​កណ្ដាល ១ ខណ្ឌដូនពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពីដើមឆ្នាំ​២០០៣ ឈ្មោះ អ៊ា ណា​រ៉េ​ន និង​បក្ខពួក​របស់ខ្លួន ធ្លាប់ធ្វើ សកម្មភាព​ប្លន់​បាញ់សម្លាប់​លោក ឱម រដ្ឋ​សា​ឌី ទីប្រឹក្សា​សម្ដេចក្រុមព្រះ ប្លន់​យក​ទូរស័ព្ទដៃ ណូគា ៩២០០ នៅ ចំណុច​ជិត​ផ្សារ​កាប់​គោ សង្កាត់​ទន្លេ បាសាក់ ខណ្ឌចំការមន​។

​ប្រភព​បន្តថា ក្រោយ​ធ្វើ សកម្មភាព​ប្លន់​បាញ់សម្លាប់​លោក ឱម រដ្ឋ​សា​ឌី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ភេរវកម្ម នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី ក៏បាន​បើក​ការស្រាវជ្រាវ និង​ឈាន​ចាប់​ឃាត់ខ្លួន អ៊ា ណា​រ៉េ​ន និង​បក្ខពួក យក​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​។ ហើយ​នៅ ឆ្នាំ​២០១៨ ឈ្មោះ អ៊ា ណា​រ៉េ​ន ក៏បាន​ចេញពី​ពន្ធនាគារ​មកវិញ និង​មាន​សេរីភាព​មកទល់​សព្វថ្ងៃ​។​

​តែ​យ៉ាងណា ដោយសារតែ​មិន​ចោល​សារជាតិ​របស់ខ្លួន ជនសង្ស័យ​ជា​ឃាតករ​ដៃ​ឆៅ​រូបនេះ បាន​បន្ត​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ​ដដែល គឺ​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ជន​រូបនេះ​បាន​បាញ់សម្លាប់​នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​នៅមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ខឹង​ជនរងគ្រោះ​ជេរប្រមាថ និង​យក​កាំភ្លើង​ភ្ជង់ មកលើ​តៃកុង​ឡាន​របស់ខ្លួន ក្នុង​ទំនាស់​ពាក្យសម្តី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​។​

​មកទល់ពេលនេះ ជនសង្ស័យ​ជា​ឃាតករ​ដ៏​សាហាវ​ខាងលើនេះ ត្រូវបាន​ដឹងថា បាន​កំពុង​បន្ត​លាក់ខ្លួន​នៅក្នុង​ព្រៃ គេច​ពី​ការតាមប្រមាញ់​របស់​ស​ម​ត្ថ​កិច្ច​ដែល​កំពុង​ឡោមព័ទ្ធ​។ ហេតុនេះ សូម​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​នេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា ជន​រូបនេះ​មាន​កាំភ្លើង​នៅជាប់​តាម​ខ្លួន ដែល​អាច​ទាល់ច្រក​នឹង​បាញ់​តដៃ​ណាមួយ​ជាមួយ​សមត្ថកិច្ច​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×