Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់​ផ្ងារ​! បុរស​ម្នាក់​ចេញមុខ​អះអាងថា រូបថត​១​សន្លឹក​ដែល​គេ​សរសេរ​ជា «​ឃាតករ​» ចុះផ្សាយ​ព្រោងព្រាត តាម​ពិតជា​រូបគាត់​កាលពី​៧​ឆ្នាំមុន​

spot_img

​ភ្នំពេញ​៖ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ក៏​គួរ​ឲ្យ​ហួសចិត្ត​ខ្លាំងណាស់ ខណៈ​ស្រាប់តែ​បុរស​ចំណាស់​ម្នាក់​ចេញមក​ប្រាប់​ឲ្យ​ជួយ​កែតម្រូវ​ឡើងវិញ​ផង ក្រោយ​បែកធ្លាយ​រូបថត​របស់គាត់​កាលពី ៧ ឆ្នាំ មុន ដែល​កំពុង​ត្រូវបាន​បណ្តាញសារព័ត៌មាន​ជាច្រើន យកមក​ចុះផ្សាយ​ចោទថា​រូប​របស់គាត់​មួយ​សន្លឹក​នេះ​ថា​ជា​ឃាតករ​សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​ជំទាស់​រឿង​គ្រោះថ្នាក់​ចរាចរណ៍ នៅ មុខ​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​

​បុរស​ជា​ម្ចាស់​រូបភាព​រង​ការចោទប្រកាន់​ខាងលើនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ទាំង​ហួសចិត្ត​ថា រូបគាត់​មិនមែនជា​ឃាតករ​ដែល​សមត្ថកិច្ច​កំពុងតែ​តាម​ប្រមាញ់​នោះទេ ព្រោះថា​ខណៈពេល​បច្ចុប្បន្ន​នេះ រូបគាត់​កំពុង​ប្រកបការងារ​ថ្វើ​ស្រែក​ចំការ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ជាធម្មតា​ប៉ុណ្ណោះ​។​

​បុរស​ចំណាស់​ខាងលើ​បាន​ប្រាប់ថា គាត់​មានឈ្មោះ លឹម ឈាង សព្វ​ថ្ងៃជា​កសិករ​ធ្វើ​ស្រែក​ចម្ការ រស់នៅ​ភូមិ​ទួល​តាសេក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ហេតុនេះ លោក​ក៏បាន​ស្នើ​ទៅដល់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម និង​ក៏​ដូច​សារព័ត៌មាន​ដែល​បាន​យក​រូបថត​របស់លោក​ទៅ​ចុះផ្សាយ ហើយ​សរសេរ​លើ​រូបថត​ថា​ជា​ឃា​ករ សូម​មេត្តាជួយ​កែតម្រូវ​វិញ​ផង ព្រោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​នាំ​ឲ្យ​សមត្ថកិច្ច​ចាប់​ច្រឡំ​ឃាតករ​ពិត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×