Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពពុះសណ្ដែក មាន​សារ​ជាតិគីមី និង​ទំនិញ​ខូចគុណភាព​មួយចំនួន នៅ​ផ្សារ​ដូន​សរ ស្រុក​ស្វាយជ្រំ ត្រូវបាន​ ​មន្ដ្រី​ជំនាញ​ខេត្តស្វាយរៀង ធ្វើការ​ដកហូត​

spot_img

​ខេត្តស្វាយរៀង​៖​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង (​ក ប ប​) ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វិច​ខ្ចប់​ស្រាប់ នៅតាម​បណ្ដា​ស្តង់​ដាក់ តាំង​លក់​ក្នុង​ផ្សារ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​លោក ផឹង និល បាន​ឲ្យ​ដឹងថា ថ្ងៃនេះ​មន្ត្រី​ជំនាញ បាន​ពិនិត្យ​គ្រឿងឧបភោគ បរិភោគ​នៅតាម ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយចំនួន និង​បាន​ប្រើប្រាស់​ឧបករណ៍​ធ្វើ Test Kits បឋម​លើ​ម្ហូប​អារ​ហា ចំនួន​៣២​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថា ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ ក៏បាន​ចុះ​តាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ បិទ និង ចែក​ខិតប័ណ្ណ​ផ្សព្វផ្សាយ​លើ​ខ្លឹមសារ (​ការស្វែងយល់​ដឹង​អំពី​អំពើ មិន​សុចរិត​ក្នុង​ធុរកិច្ច​ពាក់ព័ន្ធ និង​ប្រេង​ឥន្ទ​នៈ​) និង​ពន្យល់​ពី​របៀប Scan QR Code ដែលមាន​នៅលើ​ខិតប័ណ្ណ ដើម្បី​ទាញយក​ឯកសារ និង​បទ​ញ្ញា​ត្តិ​ផ្សេងៗ​។​

​លោក​បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដូចជា​ពពុះសណ្ដែក​ចំនួន ២​គីឡូក្រាម មាន​សារ​ធាតុគីមី​បូរ៉ា​ក់ ស្ករ​គ្រាប់​ចំនួន​១០​កញ្ចប់ នំ​ពង​ទា​ចំនួន​១០​ថង់ (១៥​គីឡូក្រាម​) ចាហួយ​ដូង​ចំនួន​៨​ធុង (១៦​គីឡូក្រាម​) ទឹកសៀង ចំនួន​១១ ដប​ទឹក​ភេសជ្ជៈ ម៉ាក ស្ទី​ង ចំនួន​១២​ដប ទឹកក្រូច​ឆ្មា ចំនួន​១០​ដប នំ​បាញ់​ត្រាង ចំនួន​១៥​គីឡូក្រាម​។​

​លោក​បាន​បន្ថែមថា ទំនិញ​ដែល​ខូចគុណភាព​ទាំងនេះ ត្រូវបាន​មន្ត្រី​ជំនាញ ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ យកមក​រក្សាទុក​ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល នៅពេល​ក្រោយ​។​

លោក ផឹង និល បាន​អំពាវនាវ​ដល់​អាជីវករ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់ និង​រក​ទំនិញ​ដែល​ខូចគុណភាព ដើម្បី​ធានាបាន​សុវត្ថិភាព​ចំណីអាហារ ដល់​ប្រជាពលរដ្ឋ​ក្នុងការ​លើកកម្ពស់​សុខ​មាល​ភាព ទាំង​អ្នកប្រើប្រាស់ និង​អ្នកលក់​៕​រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

spot_img
×