Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ ៥ វីដេអូ​ឃ្លី​ប​! របស់​ឃាតករ​រំលោភ​សម្លាប់​យុវតី​សិស្សសាលា នៅ​បន្ទប់​ជួល​ក្រុង​តាខ្មៅ​… (​វីដេអូ​)

spot_img

​កណ្តាល​៖ ដូចដែល​ប្រិយមិត្ត​បានទទួល​ជ្រាប​រួចហើយ យុវតី​ជា​សិស្សសាលា​វ័យ​១៨​ឆ្នាំ​ម្នាក់ ត្រូវ​ឃាតករ​ចាក់​សម្លាប់​គ្មាន​ញញើត​ដៃ ស្ថិតនៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ដែល​ធ្វើ​ឲ្យ​មហាជន​សម្តែង​នូវ​ក្តី​ស្លុតរន្ធត់ និង​អាណិតអាសូរ​ជា​ពន់ពេក កាលពី​វេលា​ម៉ោង​ប្រមាណ ៧ ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០០២​។​

​យុវតី​រងគ្រោះ​មានឈ្មោះ ផេង បញ្ញា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ស្នាក់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ទូច សុជាតិ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ផងដែរ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ ក្រោយ​ធ្វើ​សកម្មភាព​ដ៏​សាហាវ​នេះ​រួច​។​

​ប្អូនប្រុស​ជនរងគ្រោះ​មានឈ្មោះ ផេង រិ​ន​ណា​រ៉ុង អាយុ​១០​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅមុន​កើតហេតុ វេលា​ម៉ោង​ប្រហែលជា ៦ ព្រឹក ខណៈ​ឪពុកម្តាយ​របស់​ពួកគេ​ចាកចេញ​ទៅធ្វើ​ការ​អស់ រូបគេ និង​បងស្រី​រងគ្រោះ នៅ​បន្ទប់​តែ​២​នាក់​។ បន្ទាប់មក បងស្រី​ជា​ជនរងគ្រោះ ក៏បាន​ប្រើ​ប្អូនប្រុស​ទៅ​ទិញ​បាយ​ស្រូប យកមក​ហូប​ទាំងអស់គ្នា​។ នៅពេល​វិលត្រឡប់​មកវិញ ក៏​ឃើញ​បងស្រី​រងគ្រោះ និង​ជនសង្ស័យ កំពុង​នៅក្នុង​បន្ទប់​ជាមួយគ្នា​។ ខណៈនោះ ជនរងគ្រោះ​ក៏បាន​ប្រាប់​ទៅ​ប្អូនប្រុស​កុំអាល​ចូល ហើយ​ស្របពេលនោះ ជនសង្ស័យ​ក៏បាន​បន្ត​ប្រើ​ឲ្យ​ទៅ​ទិញ​បារី​សេក ៥០០ រៀល​។

​នៅពេល​ត្រឡប់​មកពី​ទិញ​បារី​ពាក់​កណ្តាលផ្លូវ ប្អូនប្រុស​ជនរងគ្រោះ​ក៏​ឃើញ​ជនសង្ស័យ​ឈរ​នៅ​ផ្លូវ​ចូល​មុខ​បន្ទប់​ជួល ហើយ​រូបគេ​ក៏​ហុច​បារី​ឲ្យ និង​រួច​ហើយក៏​បង្ហូ​ស​ទៅ​បន្ទប់​ជួល​ខ្លួន​វិញ​។ ប៉ុន្តែ ពុទ្ធោ រូបគេ​ពិតជា​ស្លុតរន្ធត់​ខ្លាំងណាស់ នៅពេល​ឃើញ​បងស្រី​ដេក​ដួល​ក្នុង​ថ្លុកឈាម​។ ភ្លាមៗ​នោះ ប្អូនប្រុស​ជនរងគ្រោះ​បាន​ស្រែកហៅ​ឲ្យ​ជនសង្ស័យ​មកជួយ​មើល ហើយ​ជនសង្ស័យ​ក៏បាន​ស្រែកហៅ​អ្នកជិតខាង​ឲ្យ​ជួយ និង​ក៏បាន​បី​នាំយក​នាង​ទៅ​មន្ទីរពេទ្យ ដ៏​ធ្វើជា​ស្លុតរន្ធត់​ជាខ្លាំង​។ តែ​ទោះយ៉ាងណា ឈាម​ស្រែក​ស្បែក​ហៅ ជនសង្ស័យ​ជា​ឃាតក​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ជជីក​សួរ រហូត​ឆ្លើយ​សារភាព នូវ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មកលើ​យុវតី​រងគ្រោះ​តែម្តង​។​

​ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​ចុង​ស្រួច​ដង​ជ័រ ពណ៌​ខ្មៅ ចាក់​សម្លាប់​ជនរងគ្រោះ​ប្រាកដ​មែន ដោយបាន​ចាក់​ជាច្រើន​កាំបិត​លើ​ដើមទ្រូង និង​ពោះ បណ្តា​យ​ឱ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​។ ជនសង្ស័យ​រូបនេះ​បាន​រៀបរាប់​បន្តថា ដោយសារតែ​ខ្លួន​ធ្លាប់​ចាប់រំលោភ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​មានបំណង​ចង់​ប្រាប់​ដល់​ម្តាយ​ឱ្យបាន​ដឹង និង​ថ្ងៃកើតហេតុ​ចង់​រំលោភ​ម្តងទៀត ប៉ុន្តែ​ជនរងគ្រោះ​បានប្រកែក​មិន​ព្រម និង​ណាមួយ​ខ្លាច​ឪពុក​ជនរងគ្រោះ​ដឹង​វាយ​សម្លាប់ខ្លួន​ចោល ក៏​សម្រេចចិត្ត​ចាក់​សម្លាប់​នាង​ចោល​តែម្តង​។​

​ទោះយ៉ាងណា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​






spot_img
×