Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ផ្តល់ជំនួយ បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​សកម្មភាព​មីន តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់ កាល​ទី​៤ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រទេស​ផ្តល់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ រួមមាន​៖ UNDP ប្រទេស​អូស្ត្រាលី ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​សាធារណៈរដ្ឋ​កូរ៉េ​(KOICA) និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ដើម្បី​ពិនិត្យ​លទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ និង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២១​។​

​ក្នុងនាម សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអនុវត្ត​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ចាប់តាំងពី​ឆ្នាំ​២០០៦​រហូតដល់​ឆ្នាំ​២០២០ នេះ បាន​រំដោះ​ផ្ទៃដី និង​ផ្តល់​ដី​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ២៥២ គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាពលរដ្ឋ ទទួលផល​ប្រមាណ​ជាង ១ លាន​នាក់​។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​ដំណាក់កាល​ទី​៤ នេះ រួមមាន​UNDP ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចាត់ទុក UNDP គឺជា​ដៃគូ​ដ៏​រឹងមាំ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ស្វែងរក​ការគាំទ្រ​ទាំង​ផ្នែក​ថវិកា និង​បច្ចេកទេស​សម្រាប់​វិស័យ​មីន​នៅ​កម្ពុជា​។

​លោក Nick Beresford តំណាង UNDP ប្រចាំ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​អាជ្ញាធរ​មីន ដែល​បាន​សហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ UNDP ក្នុងការ​អនុវត្ត​ដោយ​ជោគជ័យ​នូ​វត​ម្រោ​ង​បោសសម្អាត​មីន ដើម្បី​លទ្ធផល ក្នុង​រយៈពេល ជាង​១៥​ឆ្នាំកន្លងមក ហើយ រួមគ្នា​បន្តដំណើរ​ជួយសង្គ្រោះ​ជីវិត និង​រំដោះ​ដី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ឆ្លៀត​ក្នុងឱកាស​នោះ លោក Nick Beresford ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានទទួល​ជោគជ័យ ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​តំណាង​ប្រទេស​អូស្ត្រាលី លោក David Bloch លេខា​ទី​១ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សម្តែង​នូវ​ការ គាំទ្រ​ដំណើការ​នៃ​ការអនុវត្ត​គម្រោង និង​ភាពជឿជាក់​លើ​សមត្ថភាព​របស់​អាជ្ញាធរ​មីន និង​ការសម្របសម្រួល​ពី UNDP ក្នុង ការអនុវត្ត​គម្រោង​ដំណាក់កាល ទី​៤ រហូតដល់​ឆ្នាំ​២០២៥ ដោយ​ជោគជ័យ​តាម​ផែន​ការដែល​បានគ្រោង​ទុក​។ អូស្ត្រាលី​នឹង​ជួយ​គម្រោង​សម្រាប់​ដំណាក់កាល ទី​៤ បន្តទៀត ទោះបីជា​ពិភពលោក​កំពុងបង្វែរ​ថវិកា​មួយចំនួន​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ Covid-19 ក៏ដោយ​។​

​លោក Elliott Kirton លេខា​ទី​១ ស្ថានទូត​ប្រទេស​នូ​វែ​ល​សេ​ឡង់ ប្រចាំ​នៅ​ប្រទេស​ថៃ ដែល​បាន​ចូលរួម​កិច្ចប្រជុំ តាម​ប្រព័ន្ធ Online បាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​ការចូលរួម​ថវិកា សម្រាប់​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល ទី​៤​។ តំណាង​ស្ថានទូត សង្ឃឹមថា នឹងមាន​ឱកាស​ចុះ​ពិនិត្យ និង​សិក្សា​ស្វែងយល់​អំពី​តម្រូវការ​ចាំបាច់​បន្ថែម​ទៀត ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា នា​ថ្ងៃ​ណាមួយ​។​

​លោក Rho Hyunjun mun ប្រចាំ​ប្រទេស​នៃ​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ KOCA នៅ​កម្ពុជា បាន បញ្ចាក់ អំពី​ការចូល​រួមជាមួយ​គម្រោង​បោសសម្អាត​មីន​ដំណាក់កាល​ទី​៤ ជា​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ​។ តំណាង KOICA បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រៀបចំ ដោយ KOICA ដើម្បី​ផ្លាស់ប្តូរ​ចំនេះដឹង និង​បទពិសោធន៍​ជាមួយ​បណ្តា​ប្រទេស​រង​ផលប៉ះពាល់​ដោយសារ​មីន និង សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុង​ឆ្នាំ​២០១៩ កន្លងមក​។​

​អង្គ​ប្រជុំបាន​ឯកភាពគ្នា​រលើ​ចំណុច​ធំៗ មួយចំនួន​រួមមាន​៖ អាជ្ញាធរ​មីន និង​UNDP រៀបចំ​សកម្មភាព​ឆ្លើយតប​នឹង​ការពង្រឹង​សមត្ថ​ភាពជា​តិ ដើម្បី​បន្ត​គ្រប់គ្រង​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បន្ទាប់ពី​ឆ្នាំ​២០២៥​។ អាជ្ញាធរ​មីន និង​UNDP រៀបចំ​ឆ្លើយតប និង​អនុវត្ត​លើ​ការផ្តល់​អនុសាសន៍ របស់​ទីប្រឹក្សា​វាយតម្លៃ​លើ​ការអនុវត្ត សកម្មភាព​បញ្ជ្រាប​យេនឌ័រ​ក្នុង​សកម្មភាព​មីន​។ អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មីន បន្តសកម្មភាព​ពង្រឹង​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​គម្រោង ចាប់ពី​ឆ្នាំ​២០២១ នេះ​តទៅ ។ អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មីន អនុវត្តតាម​ផែនការ​អប់រំ​យល់ដឹង​អំពី​មីន និង​កិច្ចសង្គ្រោះ​ជនពិការ​ដោយសារ​មីន ដោយ​ប្រើប្រាស់​ថវិកា​ជំនួយ​សម្រាប់​ឆ្នាំ ២០២១-២០២៥ ។ អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មីន ជ្រើសរើស​មន្ត្រី​អនុវត្ត​គម្រោង​ចំនួន ៣​រូប បម្រើ​ការជួយ​ការងារ​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ប៉ៃលិន​។

​សូមបញ្ជាក់ថា គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់កាល ទី​៤ មាន​រយៈពេល ៦​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០- ២០២៥ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ផ្តោតជាសំខាន់​ទៅលើ​លទ្ធផល​ធំៗ ចំនួន​បី ទី​១-​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ទី​២-​គាំទ្រ​សកម្មភាព​កិច្ចសង្គ្រោះ​ជនពិការ ការអប់រំ យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​ការបញ្ជ្រាប​យេនឌ័រ និង​ទី​៣-​ពង្រឹងសមត្ថភាព​ថ្នាក់ជាតិ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×