Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថា​អីចេះ​ខុស​! អ្នកគ្រូ​ហុងស៊ុយ​ដ៏​ល្បី ឡុង ណា​លី ពេលនេះ​ត្រូវបាន​អាជ្ញាធរ ចេញ​លិខិត​កោះហៅ​ដោយសារតែ​រឿង​…

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​ជា​អ្នកធ្វើដំណើរ​ជាច្រើន ច្បាស់​ណាស់​ជា​បាន​ជ្រាប​រួចហើយ ដែល​កាលពី​វេលា​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ គឺថា​មានការ​កកស្ទះ​យ៉ាងខ្លាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ព្រោះតែ​មិនដឹង​ជា​មនុស្ស​មកពី​ទីណា​ខ្លះ និង​មក​ធ្វើ​អ្វី​នោះទេ បានមក​ប្រមូលផ្តុំ​តម្រង់​ជួរ​ពេញ​ដងផ្លូវ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ 58 ផ្លូវ 344 សង្កាត់​ច្រាំ​ចំរេះ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ពោលគឺ​នៅ​ចំណុច​បុរី​វិមាន​ភ្នំពេញ (Office បែរមុខ​ទៅ​ផ្លូវភ្លោះ Grand Phnom Penh)​។​

​តែ​ក្រោយមក គេ​ក៏បាន​ដឹងថា មនុស្សម្នា​រាប់ពាន់នាក់​ទាំងនោះ គឺជា​អ្នកមាន​ជំនឿ ផ្អើល​ភ្លូកទឹកភ្លូកដី សម្រុក​ទៅ​តម្រង់​ជួរ​ប្រជ្រៀត​គ្នា ៤ ទៅ ៥ ជួរ រហូតដល់​យប់​ជ្រៅ​ដោយ​មិន​គិតពី​សុវត្ថិភាព និង​ហានិភ័យ​ឆ្លង​កូ​វីដ​១៩ គឺ​ដើម្បី​មក​ទទួលយក​ស្ទី​ឃ័​រ (​កាត់​ឆុង​) ពី​អ្នកគ្រូ​ហុងស៊ុយ ឡុង ណា​លី​។​

​ទោះ​យ៉ាណា ជាការ​ឆ្លើយតប និង​ការទទួលខុសត្រូវ​ទៅនឹង​ករណីនេះ នៅមុននេះ​បន្តិច​លោក សន សោភ័ណ នាយក​រដ្ឋបាល​ខណ្ឌឫស្សីកែវ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ចុះទៅ​ណែនាំ​រួចហើយ ប៉ុន្តែ​មិនបាន​ជួប​គ្រូ​ហុងស៊ុយ​នោះទេ ។ តែ​យ៉ាងណា អាជ្ញាធរ​ក៏បាន​ធ្វើលិខិត​អញ្ជើញ​គ្រូ​ហុងស៊ុយ ឡុង លី​ណា ឲ្យ​ទៅ​ជួប​រដ្ឋបាល​ខណ្ឌ នៅ​ថ្ងៃទី​៨ ខែមករា ខាងមុខនេះ ដើម្បី​ធ្វើការ​ណែនាំ ខណៈ​លេចឮ​ព័ត៌មាន​ថា នៅ​ថ្ងៃ​១៦ ខែមករា ខាងមុខ នឹងមាន​ការជួបជុំ​ចែក​ស្ទី​ឃ័​រ​កាត់​ឆុង​នេះ​ជាថ្មី​ម្តងទៀត​។​

​ទន្ទឹម​នោះ​ផងដែរ អភិបាលខណ្ឌ​ឫស្សីកែវ ក៏បាន​ឲ្យ​ក្រុមការងារ​ចុះ​ណែនាំ​ពី​បញ្ហា​កូ​វីដ​-១៩ ដល់​ក្រុមហ៊ុន​មិនត្រូវ​ឲ្យ​មានការ​ជួបជុំ​ច្រើន​បែបនេះ​ទេ គឺ​ត្រូវតែ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល តាមរយៈ​ការរក្សា​គម្លាត​សុវត្ថិភាព និង​មានទឹក​អាកុល​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះថា​ទោះ​កូ​វីដ​១៩ បាន​ស្ងប់ស្ងាត់​ទៅវិញ​ក៏ដោយ ក៏​យើង​គ្រប់គ្នា​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×