Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​នៃ​ការអភិវឌ្ឍ​កម្មវិធីសិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើ​ទូរ​សព្ទ Android និង iOS

spot_img

ភ្នំពេញ​៖ កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​នៃ​ការអភិវឌ្ឍ​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើ​ទូរ​សព្ទ Android និង iOS ដែលជា​កិច្ចសហការ​គ្នា​រវាង​ក្រសួង​អប់រំ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ។ កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង ព្រមទាំង​ក្រុមការងារ​នៃ​នាយកដ្ឋាន​ជំនាញ​ដែល​ធ្វើការ​សម្របសម្រួល​លើ​អភិវឌ្ឍ​កម្មវិធី​នេះ​នៅ​ថ្ងៃទី​៦ មករា ២០២១ ទីស្ដីការក្រសួង​។​

​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​តាម​ទូរ​សព្ទ​នេះ ផ្ដល់​ដល់​គ្រូបង្រៀន និង​សិស្សានុសិស្ស​នូវ
១-​វីដេអូ​សិក្សា​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២
២-​សៀវភៅ​សិក្សា​អេឡិចត្រូនិក​ដូចជា សៀវភៅ​សិក្សា​គោល ចំណេះដឹង​ទូទៅ រឿងនិទាន និង​សៀវភៅ​ភាសា​បវរ​ទេស​ជាដើម
៣-​កម្មវិធី​តេស្ត​សមត្ថភាព​សិស្ស (Quiz)
៤-​ទំព័រ​ព័ត៌មាន​អប់រំ​។

​ដោយឡែក​មុខងារ​ផ្សេងៗ​របស់​កម្មវិធី​មាន​៖
១-​រាល់​វីដេអូ​សិក្សា និង​សៀវភៅ អាច​ទាញយក (Download) ទុក​ក្នុង​ទូរស័ព្ទ​សម្រាប់​ប្រើប្រាស់​ពេល​ទូរស័ព្ទ​មិន​ភ្ជាប់​អ៊ីនធឺណិត (Offline)
២-​ឯកសារ​មេរៀន​នៅ​ភ្ជាប់​ជាមួយ​វីដេអូ​នីមួយៗ សម្រាប់​ជា​ជំនួយ​ដល់​សិស្ស និង​អាច​ទាញយក​មកប្រើប្រាស់​បាន
៣-​វេទិកា​សំណួរចម្លើយ​នៅក្រោម​វីដេអូ​សិក្សា​នីមួយៗ
៤-​អាច​ប្រើប្រាស់​បាន​០៥​គណនី​លើ​ទូរស័ព្ទ​តែមួយ
៥-​តារាង​កាលវិភាគ​សិក្សា​ផ្ទាល់ខ្លួន និង​រំឭក​ពេល​ដល់​ម៉ោង​សិក្សា
៦-​ក្រាប​តាមដាន​ចំនួន​ដង​នៃ​ការប្រើប្រាស់​កម្មវិធី ភាគរយ​សិក្សា​តាម​មុខវិជ្ជា និង​តាម​មេរៀន និង​តាម​លទ្ធផល​តេស្ត​។​

​កិច្ចប្រជុំ​នេះ មានការ​ធ្វើ​បទ​បង្ហាញ​អំពី​កម្មវិធី​ដោយ​ក្រុមការងារ​អភិវឌ្ឍ​កម្មវិធី​ជូន​ថ្នាក់ដឹកនាំ និង​បាន​បើក​ការពិភាក្សា​លើ​ដំណើរ​ការបញ្ចូល​មាតិកា​អប់រំ​នានា​របស់​ក្រសួង​ទៅក្នុង​កម្មវិធី កំណត់​ឈ្មោះ​ផ្លូវការ​របស់​កម្មវិធី ការរក្សា​ទុក​ទិន្នន័យ​របស់​កម្មវិធី ការចុះឈ្មោះ​កម្មវិធី​ទៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់ និង​ត្រួតពិនិត្យ​លើ​លក្ខន្តិកៈ​នៃ​ការប្រើប្រាស់​កម្មវិធី ដោយមាន​ការសម្របសម្រួល​ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​ប្រមូល​ធាតុ​ចូល​ពី​នាយកដ្ឋាន​ជំនាញ​មានដូចជា នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ កិច្ចការ​ប្រឡង បឋមសិក្សា អប់រំ​កុមារ​តូច អប់រំ​ក្រៅ​ប្រព័ន្ធ អប់រំ​ពិសេស ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ អភិវឌ្ឍ​កម្មវិធីសិក្សា និង​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ​។​

​ឆ្លៀត​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្ដម ហ៊ុន ម៉ា​នី និង​ក្រុមការងារ​អភិវឌ្ឍ​កម្មវិធី​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង ស្រប​ពេលដែល​វិស័យ​អប់រំ​កំពុងមាន​តម្រូវការ​ខ្លាំង​លើ​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយសារ​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ និង​ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​លើកកម្ពស់​កា​រ​អប់រំ​បែប​ឌីជីថល​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×