Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការរង​កងទ័ព​ជើងគោក ណែនាំ​ឱ្យ​កងទ័ព​ដែល​ទទួលបាន​ចំណេះ​ជំនាញ​ពី​ការហ្វឹកហ្វឺន ត្រូវ​បម្រើ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ ÷ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​យុទ្ធ​ដំណើរ​ទ័ព​សហការ​វាយលុក​បាញ់​គ្រាប់​ពិត អាវុធ AK 47 និង PKM របស់​វរ​សេនា​តូច​លេខ​៥២៣ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥២ នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ទីលាន​បាញ់​គ្រាប់​ពិត​ថ្មី ក្នុងភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង ពលទាហាន និង​អាជ្ញាធរ​ដែនដី ។​

​តាម​របាយការណ៍​រប​ស់​គណៈ​គ្រប់គ្រង​វគ្គ​បានឱ្យដឹងថា វគ្គ​នេះ​មាន​រយ​:​ពេល​២៩​ថ្ងៃ មាន​សិក្ខាកាម ១០៩​នាក់ ជា​លទ្ធផល​ទទួលបាន​និទ្ទេស​ល្អ ៣២​នាក់ ល្អ​បង្គួរ ៥៩​នាក់ និង​មធ្យម ១៨​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន បាន​ថ្លែង​ឲ្យ​ដឹងថា ក្រៅពី​ភារកិច្ច​ប្រយុទ្ធ​ដើម្បី​ការពារជាតិ​មាតុភូមិ កងយោធពល​ខេមរភូមិន្ទ ក្នុងនោះ ភារកិច្ច ហ្វឹកហ្វឺន សិក្សា​រៀនសូត្រ​ជា​អាទិភាព ហើយ​ត្រូវបាន​ថ្នាក់លើ​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​យុទ្ធ​ដំណើរ​ទ័ព​សហការ​វាយលុក​បាញ់​គ្រាប់​ពិត​នេះ ដើម្បី​យក​អនុវត្ត​ភារកិច្ច​ស្នូល​របស់ខ្លួន​ផង និង​ជាការ​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​មហន្តរាយ​ផ្សេងៗ​តាម​បទបញ្ជា​របស់​ថ្នាក់លើ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន បានធ្វើការ​កោតសរសើ​រ​ដល់​អង្គ​ភាពវរ​សេនា​តូច​លេខ​៥២៣ ដែល​បាន​ប្រឹងប្រែង​អនុវត្ត​សម្រេច​តាម​បទបញ្ជា និង​ផែនការ​របស់​ថ្នាក់លើ ហើយ​សូម​សរសើរ​ចំពោះ​សិក្ខាកាម​បាន​ខិតខំ​ហ្វឹកហ្វឺន​ដល់​បញ្ចប់​វគ្គ​នៅថ្ងៃនេះ និង​បាន​ខិតខំ​រៀនសូត្រ​រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់ និង​សូម​ផ្ដាំផ្ញើ​ដល់​កម្លាំង​ដែល​បានធ្វើការ​ហ្វឹកហ្វឺន​រៀនសូត្រ​រួច ត្រូវយក​ចំណេះដឹង​ទៅ​អនុវត្ត និង​ជួយ​បង្ហាត់បង្ហាញ​ដល់​អ្នក​មិនទាន់​ចេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន បាន​ណែនាំ​ឲ្យ​នាយទាហាន និង​ពលទាហាន​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​រាល់​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល និង​វិធាន​របស់​ក្រសួងសុខាភិបាល ស្តីពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍ ត្រូវធ្វើ​ការណែនាំ​អនុវត្ត​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​ក្នុងការ​រស់នៅ ទាំង​អង្គភាព និង​គ្រួសារ​។ សូម​ចៀស​ឱ្យ​ឆ្ងាយ​ពី​ការជួញដូរ និង​សេព​គ្រឿងញៀន​។​

​ក្នុងឱកាស​នេះ​ផងដែរ ឯកឧត្តម មេបញ្ជាការ​ក៏បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ដែលមាន​ស្នាដៃ​ល្អ និង​ជូន​ដល់​អង្គភាព​ចំនួន​២​លាន​រៀល ៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

 

spot_img
×