Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក រេ​ចង្កូត​ជ្រុល​ទៅបុក​ស្ពាន បណ្តាល​ឲ្យ​ធ្លាក់ចូល​ប្រឡាយ​បាក់ក​ស្លាប់​

spot_img

​ភ្នំពេញ​៖ បុរស​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​ម្នាក់ ដោយសារតែ​ធ្ងន់​ពេក បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ស្ពាន​បណ្តាល​ឲ្យ​ជនរងគ្រោះ ធ្លាក់ចូល​ប្រឡាយទឹក បាក់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង ១០​នាទី ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ ស្ថិតក្នុង​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បើក​រ៉ឺម៉ក​ម៉ូតូ ចុះ​ចំណោទ​ពី​ផ្លូវ​២៧១ ដោយ​ជាន់ ហ្វ្រាំង​មិនជា​ប់ ក៏​ជ្រុល​បុក​បង្កាន់ដៃស្ពាន បណ្តាលអោយ​ធ្លាក់​ទៅ​ក្រោម​ស្ពាន បាក់ក​ស្លាប់​តែម្តង ។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ស្វាយ ចាន់ថន អាយុ ២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក រមាសហែក ខេត្តស្វាយរៀង ខណៈ​នេះ សមត្ថកិច្ច​បាន​ស្រង់ យក​លើគោក និង​កំពុង​រក​សាច់ញាតិ ៕​ ​ដោយ​៖​ជាលី​

spot_img
×