Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ម៉ុង​ហ្គោ​លី ធ្វើតេស្ត​រក​វីរុស​កូ​វីដ​១៩​ចំនួន​១,២​លាន​នាក់​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​

spot_img

គណៈកម្មាធិការ​សង្គ្រោះបន្ទាន់​( SEC) របស់​ប្រទេស​ម៉ុង​ហ្គោ​លី បានធ្វើ​តេស្តរ​កកូ​វីដ​-១៩ ចំនួន ១,២ លាន​នាក់​គិត​មកទល់ពេលនេះ។​

​លោក Yangu Sodbaatar ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន SEC បាន​មានប្រសាសន៍ថា​៖«​ការធ្វើ​តេស្ត​សរុប​ចំនួន ១.១៧០.៣៧០​នាក់ ចំពោះ​ការរក​វីរុស​កូ​វីដ​១៩ ដែល​បាន​ធ្វើឡើង​នៅ​ទូទាំងប្រទេស​រហូតមក​ដល់ពេលនេះ​។​»

ម៉ុង​ហ្គោ​លី​បាននិងកំពុង​បង្កើន​ការធ្វើ​តេស្ត​ចាប់តាំងពី​មាន​ករណី​ឆ្លង​ដំបូង​នៅក្នុង​ស្រុក​កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា​។ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ ប្រទេស​ម៉ុង​ហ្គោ​លី​បាន​រាយការណ៍​អំពី​ករណី​កូ​វីដ​១៩​ចំនួន ១.៣៤៩ ករណី ដែល​ច្រើនជាង ២ ភាគ ៣ នៃ​ករណី​ទាំងនេះ​ត្រូវបាន​បញ្ជូនទៅ​ក្នុងស្រុក​។​

​រហូតមកដល់​ពេលនេះ ប្រទេស​អាស៊ី​ដែលមាន​ប្រជាជន ៣,៣ លាន​នាក់​នេះ បាន​កត់ត្រា​ពី​ចំនួន​អ្នកស្លាប់​ដោយ​វីរុស​កូ​វីដ​១៩ ២​ករណី និង ៨៨៧ នាក់​ជាសះស្បើយ​ឡើងវិញ​៕ Xinhau

spot_img
×