Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ត្រាំ ចុះហត្ថលេខា​បញ្ជា​ឱ្យ​ហាមឃាត់​ប្រតិបត្តិការ​កម្មវិធី​លើ​ទូរ​សព្ទ​របស់​ចិន​ចំនួន ៨ រួមទាំង Alipay

spot_img

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​៦ ខែមករា បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដោយ​ហាមឃាត់​រាល់​ប្រតិបត្តិការ​កម្មវិធី​សូ​ហ្វ​វែ​រ​ចិន​ចំនួន ៨ ក្នុងនោះ​មាន​ទាំង​អាប់​លើ​ទូរ​សព្ទ​ដៃ​Alipay របស់ ក្រុមហ៊ុន ANT Group​ផងដែរ​។​

​បទបញ្ជា ដែល​បាន​រាយការណ៍​ដោយ រ៉​យ​ទ័​រ បាន​ចាត់​ឲ្យ​នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​អាមេរិក ឲ្យ​កំណត់ថា​តើ​ប្រតិបត្តិការ​ណាមួយ​ដែល​នឹងត្រូវ​ហាមឃាត់ ក្រោម​ការណែនាំ​និង​ដាក់​គោលដៅ​ដល់​ក្រុមហ៊ុន Qence Wall និង WeChat របស់​ក្រុមហ៊ុន Tencent Holdings ។​

​មន្ត្រី​រូបនោះ​បាន​និយាយថា បទបញ្ជា​នេះ​គឺ​សំដៅ​កាត់បន្ថយ​ការគំរាមកំហែង​ដល់​ជនជាតិ​អាមេរិក​ដែល​បង្កឡើង​ដោយ​កម្មវិធី​សូ​ហ្វ​វែ​រ​ចិន ដែលមាន​អ្នកប្រើប្រាស់​ធំ​និង​ទទួលបាន​ទិន្នន័យ​ដ៏​រសើប​។ បទបញ្ជារ​នេះ​ចេញ​ដោយ​សេត​វិមាន ដោយ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ចិន​មួយចំនួន​ដូចជា​៖ Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay, and WPS Office”.
​មន្ត្រី​អាមេរិក​ម្នាក់ទៀត​បានក​ត់​សម្គាល់​ដែរ​ថា បទបញ្ជា​នេះ​បាន​ទុកពេល​ឱ្យ​ក្រសួងពាណិជ្ជកម្ម​រយៈពេល ៤៥ ថ្ងៃ​ដើម្បី​អនុវត្ត ប៉ុន្តែ​នាយកដ្ឋាន​គ្រោង​នឹង​ចាត់វិធានការ​មុន​ថ្ងៃទី ២០ ខែមករា នៅពេលដែល​លោក ត្រាំ​ចាក​ចេញពី​ការិយាល័យ​ប្រធានាធិបតី​ដើម្បី​កំណត់​អត្តសញ្ញាណ​ចំពោះ​ប្រតិបត្តិ​ការដែល​ត្រូវ​ហាម​​ឃាត់​។​

​បទបញ្ជា​ប្រតិបត្តិ​ដែល​ត្រូវបាន​ហាមឃាត់ ចេះ​ដោយ​រដ្ឋបាល​លោក Trump ទំនងជា​ប្រឈម​នឹង​បញ្ហា​ជាមួយនឹង​តុលាការ ដូចដែល​ក្រសួងពាណិជ្ជកម្ម​បានធ្វើ​នៅពេលដែល​ខ្លួន​ហាមឃាត់​ប្រតិបត្តិការ​របស់ WeChat និង TikTok ត្រូវបាន​រារាំង ដោយ​ចៅក្រម​សហព័ន្ធ​។​

​មន្ត្រីជាន់ខ្ពស់​ម្នាក់​បាន​និយាយថា​បទបញ្ជា ដែល​បាន​ធ្វើឡើង​នៅមុននេះ​ចំពោះ​សកម្មភាព​របស់លោក​ត្រាំ ប្រឆាំងនឹង​កម្មវិធី​អាប់​លើ​ទូរ​សព្ទ​ដៃ​របស់​ចិន​ដែលមាន​ឈ្មោះថា WeChat និង TikTok ដែល​ព្យាយាម​រារាំង​ប្រតិបត្តិការ​មួយចំនួន​នោះ ត្រូវបាន​រារាំង​ដោយ​តុលាការ​អាមេរិក​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Wilbur Ross បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​គាំទ្រ​ដល់​ការប្តេជ្ញាចិត្ត​របស់លោក​ត្រាំ​ក្នុង​ការការពារ​ភាព​ឯកជន​និង​សន្តិសុខ​របស់​ជនជាតិ​អាមេរិក​ពី​ការគំរាមកំហែង​នានា​ដែល​បង្កឡើង​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន​៕ ប្រភព​៖ រ៉​យ​ទ័​រ

spot_img
×