Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ធំ​មិន​ចាំ​ម៉ាក បើក​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​រួច​កិន​ចំក្បាល​យុវជន​ម្នាក់ ធ្លាយ​ខួរ​ស្លាប់​មួយ​រំពេច​

spot_img

​ភ្នំពេញ​៖​យុវជន​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម បន្ទាប់​ជិះ​ម៉ូតូ​មួយគ្រឿង ត្រូវ​រថយន្ត​ធុន​ធំ​មិន​ស្គាល់​ផ្លាកលេខ បើក​មក​បុក​ពីក្រោយ រួច​កិន​ចំ​ពីលើ​ក្បាល​។ ចំណែក​រថយន្ត​បង្ក​បើក​ទៅមុខ​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ហេតុការណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង​២​និង​៥០​នាទី​យប់ ថ្ងៃ​ប្រ​ហ​ស្ប​តិ៍​ទី​៧ ខែមករា ឆ្នាំ​២០២១
​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចំណុច​កងពលតូច ង​៧០ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ខឿន ខាវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​តាខ្មៅ ឃុំ​ក​ន្សោ​ង​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើត​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង មិន​ចាំ​ផ្លាកលេខ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មកពី​ក្រោយ ខណៈ​មកដល់​ចំណុច​កើត​ខាងលើ បាន​បុក​ម៉ូតូ​ឌ្រី​ម​សង់​សេ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1IE 1696 ជិះ​ដោយ​យុវជន​ម្នាក់ ស្របគ្នា​នៅខាងមុខ ជ្រុល​ទៅបុក​ហើយ​កិន​ចំក្បាល​បែកធ្លាយ​ខួរ​ស្លាប់​គួរ​ឲ្យ​រន្ធត់​។ ចំណែក​រថយន្ត​បង្ក មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ ចុះមក​ធ្វើ​កំណត់ហេតុ រួច​ទាក់ទង​រក​សាច់ញាតិ​មក​ទទួល​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ដោយឡែក​ម៉ូតូ​រងគ្រោះ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រង់ចាំ ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×