Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​របស់​ធនាគា​រ​អេស៊ីលីដា (ABC) បន្ត​ធ្លាក់ចុះ​៤​ថ្ងៃ​ជាប់​គ្នា​

spot_img

​ភាគហ៊ុន​អេស៊ីលីដា ABC បាន​បន្ត​ធ្លាក់ចុះ​ទៀត​នៅ​ថ្ងៃ​ម្សិលមិញ​នេះ មក​បិទ​ត្រឹម​១៦,៨០០​រៀល​ប៉ុណ្ណោះ​។ ភាគហ៊ុន​បី​ទៀត រួមមាន​៖ រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ (PWSA) តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​(PPSP) និង និង​ផេស​ថិ​ក (PEPC) ក៏បាន​ធ្លាក់ចុះ​ផងដែរ មក​ត្រឹម​៦.០៨០​រៀល ១.១៨០​រៀល និង​២.៧៥០​រៀ រៀង​គ្នា​។

​ស្របពេល​ជាមួយគ្នានេះ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) និង កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​(PAS) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ១១,៧០០​រៀល និង​១៤,១០០​រៀល​។ ​ផ្ទុយទៅវិញ ភាគហ៊ុន​ហ្ក្រេ​ន​ធ្វី​ន (GTI) បាន​កើនឡើង​មកដល់​៣,៣០០​រៀល​។ ដោយឡែក ស​ន្ទ​ស្សន៍​ផ​.​ម​.​ក​. ជាថ្មី​ម្តងទៀត បាន​ធ្លាក់ចុះ​ចំនួន ០,៦៣% មក​ត្រឹម​៦៣៨,២៥​ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ២០៨,០២​លាន​រៀល ដោយ​ភាគហ៊ុន ABC មាន​ចំណែក​ដល់​ទៅ​៥៨%៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×