Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន ករណី​បន្លំ​បោកប្រាស់ ការទិញ ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​

spot_img

​កំពត​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាបថា ថ្មីៗ​នេះ​មាន​ករណី​បន្លំ​បោកប្រាស់ ការទិញ លក់​តាម​ប្រព​ន្ធ័​អន​ឡាញ (Online) ជា​បន្តបន្ទាប់​ដោយ​ជនល្មើស​បាន​បង្កើត​គណ​នី​ហ្វេ​ស​ប៊ុ​ក​ក្លែង របស់​ហាង​ផ្សេងៗ​ជាច្រើន និង​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​នានា​តាម​ប្រព័ន្ធ​អន​ឡាញ ឱ្យទៅ​អតិថិជន​របស់ខ្លួន ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ថ្លែងថា នៅពេល​ដែលមាន​អតិថិជន​សាក​សួររក​ទីតាំង​ធ្វើ​អាជីវកម្ម ជនល្មើស​បាន​ផ្ញើ​ទីតាំង​របស់​ហាង​លក់​ផលិតផល​ត្រឹមត្រូវ និង​រូបភាព​បង្ហាញ ប្រាប់​អតិថិជន ដើម្បី​ជាការ​បន្លំ​បោកប្រាស់​ឱ្យ​អតិថិជន​មាន​ជំនឿ និង​ផ្ញើរ​ប្រាក់​មកឱ្យ​ខ្លួន​តាមរយៈ​ការទិញ លក់ ផលិតផល​ផ្សេងៗ​នេះ ប៉ុន្តែ​ពេល​ទទួលបាន​ប្រាក់​ពី​អតិថិជន​ហើយ ជនសង្ស័យ​មិនបាន​ផ្ញើរ ផលិតផល នោះ​ឱ្យទៅ​អតិថិជន​ទេ ។​
​សកម្មភាព​បន្លំ​បោកប្រាស់ តាម​រូបភាព​ខាងលើនេះ​បានធ្វើឱ្យ​មហាជន ឬ​អតិថិជន​ដែល​រងគ្រោះ ដោយ​ការ​ក្លែងបន្លំ​នេះ បានធ្វើ​ឲ្យ​ជនរងគ្រោះ​យល់ច្រឡំ​ជាខ្លាំង​ទៅលើ​ម្ចាស់​ហាង​ត្រឹមត្រូវ​ពិតប្រាកដ​ថា​ជា​អ្នកប្រព្រឹត្ត​សកម្មភាព​បែបនេះ​ទៅវិញ ។​
​ដូចនេះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម មេត្តា​ចូលរួម​សហការ​ផ្សព្វផ្សាយ​បន្ត​ដើម្បីឱ្យ​មហាជន​ទូទៅ​បាន​ជ្រាប​ជា​ព័ត៌មាន និង​កុំឱ្យ​មានការ​ចាញ់បោក​ជ​ន​ខិលខូច ខាងលើ​ជា​បន្តទៀត ម្យ៉ាងទៀត​ក៏​ជាការ​ក្រើនរំលឹក​ដល់​មហាជន​គ្រប់​មជ្ឈដ្ឋាន​មេត្តា​មានការ​ប្រុងប្រយ័ត្ន បំផុត​ចំពោះ​ករណី​បោកប្រាស់​ដែល​កើតឡើង​ដោយ​ការ​(​ទិញ​-​លក់​) សម្ភារ ឧបករណ៍​ផ្សេងៗ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ (Online) នេះ សូមមេត្តា​ចូលរួម​សហការ​ណ៍​ផ្តល់ព័ត៌មាន​ដើម្បី​ឈានទៅ​វែកមុខ​ជនខិលខូច​ខាងលើ​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ និង​ឈានទៅ​លុបបំបាត់​ឲ្យ​បាន​នូវ​បណ្តា​បទល្មើស​ដូច​លើកឡើង​ខាងលើនេះ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×