Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ថា ពលរដ្ឋ​កំពុង​ពង្រីក​ការដាំដុះ​បន្លែ​ច្រើន ក្នុង​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​លើកឡើងថា ទោះ​យ៉ាងនេះ​ក្តី ពលរដ្ឋ​ក្នុង​ខេត្ត​ដែល​និយម​ដាំ​បន្លែ​នៅតែ​បន្ត និង​ព​ង្រី​ការដាំ​បន្លែ ដែល​វា​អាច​រកប្រាក់​ចំណូល​បន្ថែ​ម សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ទោះបី​បន្លែ​ប្រភេទ​ខ្លះ តម្លៃ​ក្នុង​ទីផ្សារ​មានការ​ធ្លាក់ចុះ​។

​លោក អ៊ិន សុវណ្ណ​មុនី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា​ការដាំ​បន្លែ​ក្នុង​ខេត្តបាត់ដំបង មាន​ទាំង​ការដាំ​នៅ​ទីវាល​និង​នៅក្នុង​រោង​សំណាញ​។ ពិសេស​ក្នុងអំឡុង​នៃ​វិបត្តិ​កូ​វីដ​១៩ និង​ក៏ដូចជា​កា​ស្ដារ​ការដាំដុះ​ឡើងវិញ បន្ទាប់ពី​ទឹកជំនន់​ដ៏​ធំ​បាន​ស្រក​ពលរដ្ឋ​បាននាំគ្នា​ដាំ​បន្លែ កំពុង​រីកដុះដាល​ខ្លាំង​។ ក្នុងចំណោម​កសិករ​ដាំ​បន្លែ​នេះ ពួកគាត់​មួយចំនួន​ក៏បាន​ទទួល​ពូជ​បន្លែ​ពី​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​។ សម្រាប់​ការដាំ​បន្លែ​នាពេល​បច្ចុប្បន្ន​នៅក្នុង​ខេត្តបាត់ដំបង កសិករ​មានការ​យល់​ដឹង​ច្រើន ពី​បច្ចេកទេស​ដាំ​ដុះ ដោយ​ពួកគេ​ចេះ​ពិនិត្យ​ស្ថានភាព​ដី ជ្រើសរើស​ពូជ​និង​ការដាំ​បន្លែ​សុវត្ថិភាព​ជាដើម ដែល​បន្លែ​ប្រភេទ​នេះ មាន​ទីផ្សារ​ល្អ ។​

​ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ព្រៀង​ស្រុក​សង្កែ បាន​និយាយ​ប្រាប់ថា តំបន់​ពួកគាត់​រស់នៅ ក៏បាន​ជួប​នូវ​បញ្ហា​ទឹកជំនន់ កាលពី​ចុងឆ្នាំ​២០២០​កន្លងទៅ​ផងដែរ បណ្ដាល​ឲ្យ​លិចលង់​ផ្ទះ ដំណាំ​ស្រូវ រួមទាំង​ដំណាំ​ផ្សេងៗ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​ពួកគាត់​ជួប​នូវ​ការលំបាក​ក្នុង​គ្រួសារ​។ តែ​យ៉ាងណា​ក្រោយ​ទឹកជំនន់​ទៅ ពួកគាត់​ក៏បាន​ទទួល​នូវ​ស្រូវពូជ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ស្ដារ​ការធ្វើ​ស្រែ​ឡើងវិញ រួមទាំង​ការដាំ​បន្លែ​សុវត្ថិភាព ដែល​អាច​រកប្រាក់​ចំណូល​បន្ថែមទៀត សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​

​គួរបញ្ជាក់​ផងដែរ​ថា ការដាំ​បន្លែ​នៅក្នុង​ខេត្តបាត់ដំបង មាន​ទាំង​ការដាំ​ជា​លក្ខណៈ​សហគមន៍ លក្ខណៈ​គ្រួសារ​និង​ក្រុមហ៊ុន ដោយមាន​ទីផ្សារ​នៅក្នុង​ខេត្ត រាជធានី​ភ្នំពេញ និង​នាំទៅ​កាន់​ខេត្ត​ផ្សេងៗ​និង​នាំទៅ​ប្រទេស​ថៃ​ជាដើម ហើយ​សម្រាប់​ការដាំ​បន្លែ​សុវត្ថិភាព ក្នុង​រោង​សំណាញ​យូ​វី ក៏មាន​ការ​ផុស​ផុស​ច្រើន ព្រោះ​វា​មានតម្លៃ​ថេរ​ល្អ​និង​សម្បូរ​ទីផ្សារ​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×