Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រំលោភ​សេពសន្ថវៈ បន្ទាប់ពី​ពួកគេ​ទាក់ទង​គ្នា​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ហើយ​ណាត់គ្នា​ទៅ​រួម​រ័ក្ស

spot_img

​កណ្តាល​៖ អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក បានចេញ​របាយការណ៍​ស្តីពី​ការស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត​ករណី​រំលោភ​
​សេពសន្ថវៈ​ដោយមាន​ស្ថាន​ទម្ងន់ទោស ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ពួកគេ​ទាក់ទង​គ្នា​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ហើយ​ណាត់គ្នា​ទៅ​រួម​រ័ក្ស នៅ​ថ្ងៃ​ពុធ​ទី​៦ ខែមករា ឆ្នាំ​២០២១ ។​

​ករណី​រំលោភ​សេពសន្ថវៈ​នេះ​កើតហេតុ​ថ្ងៃ​សុក្រ ទី​១ ខែមករា ឆ្នាំ​២០២១ ចន្លោះ​វេលា​ម៉ោង​១៨ ទៅ​ម៉ោង ២០​និង​០០ នាទី​នៅ​ចំណុច មណ្ឌល​វិបស្សនាធុរៈ​ទួលសាលា​វគ្គ ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​សណ្ដារ ស្រុក​លើកដែក ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ (ABC) ហៅ​ក្រៅ (ABC) ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​ក្អម​សំណ​លើ ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ខេង ផល្លី ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បឹង​ក្រោម ឃុំ​ខ្ពប​អា​ទាវ​ស្រុក​លើកដែក ខេត្តកណ្តាល (​ឃាត​ខ្លួន​) ។​

​វត្ថុតាង​ចាប់យក ខោ​ខៅ​ប៊​យ​ជើងវែង​ពណ៌​ស្លែ មាន​ប៉ាក់​ផ្កា​ពណ៌​ក្រហម លឿង ខៀវ​នៅលើ​ជើងឆ្វេង ចំនួន​១ ខោ​លី​អូ​ពណ៌​ផ្កាឈូក មាន​ប៉ាក់​ផ្កា​ពណ៌ ស មាន​ស្នាម​ប្រលាក់​ដាន​ប្រតាក​(​ចំ​ប្រដាប់ភេទ​)​ចំនួន​១ អាវយឺត​ដៃ​វែង​ពណ៌​ផ្កាឈូក មាន​ឆ្នូត​ពណ៌ ស ចំនួន​០១
​ទូរស័ព្ទដៃ​ម៉ាក សាំ​សុង​ចំនួន​១​គ្រឿង ដែល​ឈ្មោះ ប្រុស ចំរើន ត្រូវជា​ប្អូនបង្កើត​ជនរងគ្រោះ បាន​បោក​កំទេច ។​

​ប្រហែលជា​កន្លះ​ខែ​មុន ជនរងគ្រោះ​បាន​ឆាត​ទាក់ទង​គ្នា​(​ហ្វេ​ស​ប៊ុ​ក​)​ជាមួយ​ជនសង្ស័យ ។ លុះ​មកដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​ចន្លោះ ១៨ និង ០០ នាទី ជនសង្ស័យ​បាន​ឆាត​មក​ជនរងគ្រោះ ដោយ​បបួល​ថា​ទៅលេង​អ្នក​លឿង ពេលនោះ​ជនរងគ្រោះ ក៏​ព្រម​ឲ្យ​ជនសង្ស័យ​មក​យក​នៅផ្ទះ​របស់ខ្លួន ដល់​ម៉ោង​ប្រហែល ១៨ និង ៣០ នាទី ជនសង្ស័យ​ក៏​មកដល់ ហើយ​ជនរងគ្រោះ​ក៏​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ឡើង​ទៅលើ ពេលទៅដល់​មណ្ឌល​វិបស្សនាធុរៈ​ទួលសាលា​វគ្គ ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​សណ្ដារ ស្រុក​លើកដែក ខេត្តកណ្ដាល ជនសង្ស័យ​បាន​ឌុប​ជនរងគ្រោះ ចូលទៅក្នុង​មណ្ឌល​វិបស្សនាធុរៈ​ទួលសាលា​វគ្គ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​ជនរងគ្រោះ រហូត​បានសម្រេច ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន ទុក​ជនរងគ្រោះ​ចោល រួច​បាន​ឡើង​ជិះ​ម៉ូតូ​របស់ខ្លួន​គេចខ្លួន​បាត់ ។ លុះ​មកដល់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ១៧​និង ៣០ នាទី ម្ដាយ​របស់​ជនរងគ្រោះ បាន​ជជីក​ដេញដោល​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​ខ្លាច​មាន​ផ្ទៃពោះ ក៏​រៀបរាប់​រឿងរ៉ាវ ដែល​ជនសង្ស័យ​បាន​ចាប់រំលោភ​ទៅលើ​ខ្លួន​ប្រាប់​ទៅ​ម្ដាយ ។ ក្រោយពី​ទទួលបាន​ពាក្យ​ប្តឹង​នេះ សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×