Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ ២០២០ ចំនួន​ខុន​ដូ​នៅ​ភ្នំពេញ កើន​ដល់​ជាង ១០​ម៉ឺន​យូ​នី​ត និង​លក់​អស់​ជាង​ពាក់កណ្តាល​នៃ​ការផ្គត់ផ្គង់​សរុប​

spot_img

​ភ្នំពេញ​៖ ទិន្នន័យ​របស់​ក្រុមហ៊ុន Z1 Data (Cambodia) ដែលជា​ក្រុមហ៊ុន​ឯកទេស​ខាង​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​ស្រាវជ្រាវ និង​វិភាគ​ទិន្នន័យ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​បង្ហាញថា គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​បាន​កើនឡើង​សរុប ៥១៨ គម្រោង​គិត​មក​ត្រឹម​ដំណាច់ឆ្នាំ​២០២០ ស្មើនឹង​ខុន​ដូ​សរុប​ជាង ១០៩ ០៣៥ យូ​នី​ត​ដែល​ចំនួន​នេះ បាន​កើនឡើង​ពី​ចំនួន ៦១ ៨០០ យូ​នី​ត កាលពី​ដំណាច់ឆ្នាំ​២០១៨​កន្លងទៅ​។ ចំនួន​ខុន​ដូ​សរុប​នៅ​ទូទាំង ១៤ ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​នេះ បាន​កើន​ដល់​ជាង ១០ ម៉ឺន​យូ​នី​ត​នេះ គឹ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២០ ដែល​កើន​ឡើងដល់​ទៅ ៥៦ ភាគរយ បើ​ធៀប​នឹង​កាលពី​ដំណាច់ឆ្នាំ ២០១៨​។​

​ទិន្នន័យ​ពី​ក្រុមហ៊ុន​ដដែល​នេះ បានបង្ហាញ​ទៀតថា ចំនួន​ខុន​ជាង​១០​ម៉ឺន​យូ​នី​ត​ខាងលើនេះ សម្រេចបាន​ការលក់​អស់​ជាង ៥​ម៉ឺន ១​ពាន់​យូ​នី​ត ឬ​ស្មើ​ជាង​ពាក់កណ្តាល​នៃ​ការផ្គត់ផ្គង់​សរុប​ទៅហើយ​។​

​ក្នុងចំណោម​ខណ្ឌ​ទាំង​១៤ នៅ​រា​ធានី​ភ្នំពេញ មាន​ខណ្ឌ​ចំនួន​បី​ដែលមាន​ការផ្គត់ផ្គង់​ខុន​ដូ​ច្រើនជាងគេ គឺ​ខណ្ឌចំការមន ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ​។ បើ​បូ​កប​ញ្ជូ​ល​គ្នា​ខណ្ឌ​ទាំងបី​នេះ​មានការ​ផ្គត់ផ្គង់​ខុន​ដូ​រហូតដល់​ទៅ ៦១ ៨០២ យូ​នី​ត ឬ​មាន​ចំណែក​ស្មើនឹង​៥៦​ភាគរយ​នៃ​ការផ្គត់ផ្គង់​សរុប​។​

​ការផ្គត់ផ្គង់​ខុន​ដូ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើន​ដល់​ប្រមាណ ២៩៥ ០០០ យូ​នី​ត នៅត្រឹម​ដើមឆ្នាំ​២០៣០ ពោលគឺ​កើន​ជិត​៣​ដង នៃ​ចំនួន​ផ្គត់ផ្គង់​នាពេល​បច្ចុប្បន្ន​។ នេះ​បើតាម​របាយការណ៍​ព្យាករណ៍​របស់​ក្រុមហ៊ុន Vtrust Appraisal​។ របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនជាតិ​ចិន និង​ជនបរទេស​មកពី​តំបន់​អាស៊ី​ផ្សេងទៀត ដែល​មក​ប្រកប​កិច្ចការ និង​ស្នាក់ នឹងមាន​ចំណែក​ទិញ​ខុន​ដូរ​ច្រើនជាងគេ​។​

​តម្លៃ​ខុន​ដូរ​ត្រូវបាន​ចែកចេញ​ទី ៣ ប្រភេទ ហើយ​បើតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន CBRE Cambodia ក្នុង​ត្រីមាស​ទី​៣​បាន​បង្ហាញថា ខុន​ដូ​តម្លៃ​សមរម្យ (Affordable) មានតម្លៃ​ដាក់លក់​ជា​មធ្យម ១៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ស្របពេល​ដែល​ខុន​ដូ​មធ្យម (Mid-Range) មានតម្លៃ​ជា​មធ្យម​២៣០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចំណែកឯ​ខុន​ដូ​មាន​កម្រិត​ខ្ពស់ (High-End) មានតម្លៃ​ជា​មធ្យម ៣០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×