Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូល​ជា​ធរមាន និង​ប្រសិទ្ធភាព​អនុវត្ត​កិច្ចព្រមព្រៀង ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ រវាង​កម្ពុជា​-​ម៉ាឡេស៊ី​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ការចូល​ជា​ធរមាន និង​ប្រសិទ្ធភាព​អនុវត្ត​កិច្ចព្រមព្រៀង ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ​និង​ការចៀសវាង​ពន្ធ រវាង​កម្ពុជា​-​ម៉ាឡេស៊ី​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ ជ្រាបថា ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ ម៉ាឡេស៊ី ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចវេះ​ពន្ធ​និង​ការចៀសវាង ពន្ធ (Agreement between the Government of the King- dom of Cambodia and the Government of Malaysia forthe Elimination of Double Taxation with Respect to Taxes on Income and the Prevention of Tax Evasion and Avoid ance) ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/ ១១២០/០២៣ ចុះ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ អនុលោម តាម​មាត្រា​២៩ ស្តីពី​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​នេះ និង បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ជូនដំណឹង​ឱ្យ​គ្នា​ទៅវិញទៅមក ដោយ ការផ្លាស់ប្តូរ​កំណត់​ទូត​អំពី​ការបំពេញ​ចប់សព្វគ្រប់​នូវ​នី​តី​វិធី​ដែល​តម្រូវ​ដោត​ច្បាប់​ក្នុងស្រុក កិច្ចព្រមព្រៀង​នេះ​ជា​ធរមាន និង​ត្រូវមាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ តទៅ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន ជាតិ និង​អន្តរជាតិ ជ្រាប និង​ចូលរួម​អនុវត្ត តាម​សេចក្តីណែនាំ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រមទាំង​បទដ្ឋាន​គតិយុត្ត​ដទៃទៀត​ដែលមាន​ជា​ធរមាន​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×