Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កប់យោបល់​! ជនសង្ស័យ​ម្នាក់​ឆ្លើយ​សារភាព​មួយ​ម៉ាត់ ធ្វើ​ឲ្យ​ប៉ូលីស​គាំង ដោយ​បញ្ចេញ​អារម្មណ៍​ពិត​ថា​ឲ្យ​គាត់​រំលោភ​យ៉ាងម៉េច បើ​ខ្លួន​ជា​… (​វីដេអូ​)

spot_img

​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជនជាប់ចោទ​១១​នាក់ ដែល​រង​ការចោទប្រកាន់​រំលោភ​ទៅលើ​នារី​បម្រើ​តាម​យន្តហោះ Christine Dacera (​ហៅ Tin) បាន​បដិសេធថា​គាត់​មិនបាន​ចូលរួម​ក្នុង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ​ទេ​។​

​ជនសង្ស័យ Gregorio Angelo Rafael de Guzman កូនប្រុស​របស់​តារាចម្រៀង​អ្នកស្រី Claire dela Fuente បាន​និយាយ​កាលពី​ម្សិលមិញ​ថា ការចោទប្រកាន់ថា​គាត់​បាន​រំលោភ Dacera គឺ​មិន​សម​ហេតុផល​ទេ ពីព្រោះ​គាត់​មិនមែនជា​បុរស​ពិត​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​ព័ត៌មាន QRT, Gregorio បាន​និយាយ​ជា​ភាសា​អង់គ្លេស​និង​ហ្វីលីពីន ក៏​បញ្ចេញ​ពី​អារម្មណ៍​ពិតៗ​របស់ខ្លួន​ឥត​លាក់លៀម​ថា “​តើ​ឲ្យ​ខ្ញុំ​ទៅ​ការចាប់រំលោភ​នាង​យ៉ាងដូច​ម្តេចទៅ​? បើ​ខ្ញុំ​ជា ខ្ទើយ​ហ្នឹង​!​។ ខ្ញុំ​មិនដែល​រួមភេទ​ជាមួយ​មនុស្ស​ស្ត្រី​ទេ​”​។

Gregorio បាន​បន្ថែមថា “​អ្វីដែល​ពួកគេ​កំពុងនិយាយ​ចោទប្រកាន់ គឺ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ខ្លាំងណាស់​។ ពួកគេ​មិនបាន​ដឹងថា​មាន​អ្វី​កើតឡើង​នោះទេ​”​។​

Gregorio ដែល​ក៏​ជា​អ្នកបម្រើ​តាម​យន្តហោះ​ផងដែរ បាន​រៀបរាប់​ឲ្យ​ដឹងថា គាត់​ត្រូវបាន​គេ​ណែ​នាំឱ្យ Dacera ប្រញាប់​ចូល​គេង​នៅក្នុង​សណ្ឋាគារ Garden City នៃ​ទីក្រុង Makati នៅ​យប់​ដែល​ការស្លាប់​របស់​នាង​បានកើត​ឡើង​។ ដោយឡែក រូបគាត់​បាន​ចូល​គេង បន្ទាប់ពី​បាន​ជប់លៀង​ជាមួយ​នាង និង​គូកន​ដទៃទៀត បន្ទាប់មក​ភ្ញាក់ឡើង ក៏បាន​ពេល​ឃើញ​នាង​ដេក​សន្លប់​នៅក្នុង​អាង​ងូតទឹក​សណ្ឋាគារ​តែម្តង​។​

​គាត់​បាន​ទទូចថា គាត់​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើឱ្យ Dacera រស់​ឡើងវិញ​។​

“​ខ្ញុំ​បាន​ពិនិត្យ​ច្រមុះ​របស់​នាង​ដើម្បី​មើលថា​តើ​នាង​នៅមាន​ដង្ហើម​ឬទេ ហើយ​រកឃើញថា មិនមាន​អ្វី​ទាំងអស់​។ ខ្ញុំ​បាន​ពិនិត្យ​ចង្វាក់បេះដូង​របស់​នាង មិនមាន​អ្វី​ផងដែរ​។ ខ្ញុំ​បាន​និយាយថា “Tin Tin Bebe ក្រោក​ឡើងៗ​” ។ បន្ទាប់មក ខ្ញុំ​ក៏​ចាប់ផ្តើម​ធ្វើ​ចលនា​សង្គ្រោះ​នាង​បឋម ហើយ​បន្ទាប់មក ពួកយើង​បាន​នាំយក​នាង​ចេញពី​ក្នុង​អាងទឹក​។ កម្តៅ​ខ្លួន​របស់​នាង​គឺ​នៅមាន ហេតុនេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​គិតថា ខ្ញុំ​នៅតែ​អាចជួយ​សង្គ្រោះ​នាង​បាន​” ។​

Gregorio និង​អ្នកចូលរួម​ពិធីជប់លៀង​ផ្សេងទៀត បាន​នាំ Dacera ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ហើយ​ថែមទាំង​បាន​រាយការណ៍​ពីអ្វី​ដែល​បាន​កើតឡើង​ទៅដល់​ប៉ូលីស Makati ផងដែរ​។​

Gregorio ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ផងដែរ “​យើង​នៅ​ទីនោះ យើង​មិនបាន​បោះបង់ Dacera ចោល​ទេ គឺ​យើង​នៅ​ជាមួយ​នាង​ដល់ទី​បញ្ចប់​នៃ​ការស្លាប់​របស់​នាង​។ យើង​មិនបាន​ទុក​នាង​ចោល​ទេ​។ ដូច្នេះ​អ្វីដែល​ពួកគេ​កំពុងនិយាយ​គឺ​ពិតជា​ឈឺចាប់​ណាស់​” ។​

​ចំណែក ម្តាយ​របស់គាត់​អ្នកស្រី Dela Fuente បាន​ទទូចថា កូនប្រុស​របស់​នាង​ដែល​បាន​ទូរស័ព្ទ​មក​ប្រាប់​នាង​អំពី​ការស្លាប់​របស់ Dacera គឺ​គ្មាន​ទោស​ពៃ​ទេ​។​

​អ្នកស្រី​និយាយថា​ថា “​យើង​មិនមាន​អ្វី​ត្រូវ​លាក់បាំង​ទេ ហើយ​ខ្ញុំ​ជឿជាក់​លើ​កូនប្រុស​របស់ខ្ញុំ ព្រោះថា កូនប្រុស​របស់ខ្ញុំ​ស្រលាញ់​ភេទ​ដូចគ្នា​។ វា​ពិបាក​នឹង​សារភាព​ណាស់ តែ​ខ្ញុំ​បានដឹង​ពី​អត្ត​ច​រិ​ក​ប្ញ​ក​ពារ​របស់គាត់​តាំងនៅ​ក្មេង​។ ខ្ញុំ​ពិតជា​ខ្លាច​ណាស់​! ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​មា​នន​ភាពយុត្តិធម៌​មកលើ​កូនប្រុស​ខ្ញុំ​។ យើង​រំពឹងថា​នឹងមាន​ភាពយុត្តិធម៌​នៅទីនេះ​។ យើង​ក៏​កំពុង​ស្វែងរក​យុត្តិធម៌​ផងដែរ សម្រាប់​ក្មួយ​ស្រី Tin​។​

​សូមបញ្ជាក់ថា Gregorio គឺជា​បុរស​ម្នាក់​ក្នុងចំណោម​បុរស ១១ នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​ប៉ូលីស​ជាតិ​ហ្វីលីពីន ពីបទ​មនុស្សឃាត និង​ការរំលោភ​សេពសន្ថវៈ​បណ្តោះអាសន្ន ទាក់ទង​នឹង​ការស្លាប់​របស់ Dacera ។

​លោក​វរសេនីយ៍ឯក Harold Depositar អធិការ​ប៉ូលិស Makati បាន​ទទូចថា​ការចោទប្រកាន់​ពីបទ​រំលោភ​នេះ គឺមាន​មូលដ្ឋាន​ដោយ​សំអាងថា​ជនរងគ្រោះ​មាន “​ការ​ដាច់​រលាត់ និង​មេជី​វិត​ឈ្មោល​នៅក្នុង​ប្រដាប់បន្តពូជ​របស់​នាង​” ។​

​ទោះយ៉ាងណា CNN ហ្វីលីពីន​បាន​រាយការណ៍​ថា ការធ្វើ​កោសល្យវិច័យ​សាកសព មិនបាន​និយាយ​អ្វី​ទាំងអស់​អំពី​ការស្វែងរក​ដាន​ទឹកកាម​នោះទេ ប៉ុន្តែ​បាន​កត់សម្គាល់ថា​មានការ​ដាច់​រលាត់ និង​ដាច់​រហែ​កលើ​ប្រដាប់ភេទ​របស់ Dacera ។ របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា មូលហេតុ​ផ្លូវការ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​គឺ “​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×