Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មណ្ឌលសុខភាពតាំងក្រសាំង ទទួលបានអគារថ្មី១ខ្នង កម្ពស់ ២ជាន់

spot_img

កំពង់ធំ៖ មណ្ឌលសុខភាពតាំងក្រសាំងនៃស្រុកសន្ទុក ទទួលបានអគារថ្មីមួយខ្នងកម្ពស់២ជាន់ ដែលជាជាអំណោយរបស់ លោក ជា ចាន់តូនិង លោកជំទាវខៀវស៊ីណាព្រមទាំងសប្បុរសជន ដែលជាចំណងដៃក្នុងឆ្នាំថ្មីឆ្នាំ២០២១និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា។

អគារថ្មីនេះត្រួវបានធ្វើប្រារព្ធពិធីបញ្ចុះបឋសិលាបើកឲ្យដំណើរការកសាងជាផ្លូវការនៅថ្ងៃទី៧មករា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទុក។ អគារថ្មីនេះកម្ពស់២ជាន់ដែលមាន
បណ្ដោយ ៤៥ម៉ែត្រ ទទឹង១៦ម៉ែត្រមាន ២៨ បន្ទាប់សាងសង់ពីថ្មមានតម្លៃជាង ២៥ម៉ឺនដុល្លាអាមេរិក។

លោក ជា ចាន់តូ បានមានប្រសាសន៍ថា សុខភាពប្រជាពលរដ្ឋជាបញ្ហាចម្បងដែលត្រូវយកចិត្តទុកដាក់ពិសេសនៅក្នុងអំឡុងពេលនៃការរងផលប៉ះពាល់ពីជម្ងឺកូវីដ១៩ ដើម្បីលើកកម្ពស់សុខភាពប្រជាជន។
លោកថាការកសាងអគារថ្មីសម្រាប់មណ្ឌលសុខភាពតាំងក្រសាំងនៅពេលនេះមានតម្លៃធំធេងណាស់ក្នុងការលើកស្ទួយសុខភាពប្រជាពលរដ្ឋ។ ហើយតាមរយៈអគារថ្មីនេះដែរបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ក្នុងការថែរក្សាការពារនិងការលើកសុខាមាលភាពជូនប្រជាពលរដ្ឋក្នុងតំបន់នេះ។ ម្យ៉ាងវិញទៀតគឺដើម្បីឲ្យមណ្ឌលសុខភាពមួយនេះមានលទ្ធភាពក្នុងការទទួលពិនិត្យនិងការសម្រាកព្យាបាលរបស់អ្នកជម្ងឺងផងដែរ។

លោកទេសាភិបាលក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យឲ្យបង្កើនការយកចិត្តទុកដាក់និងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។ ជាមួយនេះដែរក៏ត្រូវបន្តអប់រំប្រជាពលរដ្ឋអំពីវិធីការពារការឆ្លងរាលដាលជម្ងឺកូវីដ១៩ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ជា ចាន់តូ បានបញ្ជាក់ដែរថា៖«សមិទ្ធផលថ្ងៃនេះកសាងឡើងស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេសប្រារព្ធ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា ! ដែលថ្ងៃដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។»

លោកបន្តបានចាត់ទុកសមិទ្ធផលថ្មីដែលកកើតឡើងលើទឹកទឹកដីស្រុកសន្ទុកនាពេកនេះថាបានមកពីកម្លាំងសាមគ្គី ពិសេសកក្តាសុខសន្តិភាពកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន។ដូចនេះរាល់សមិទ្ធិផលដែលយើងបានខិតខំក្រោមកម្លាំងរួបរួមសាមគ្គីគ្នាកសាងជាង៤២ឆ្នាំកន្លងមកពិតជាមានអត្ថន័យធំធេងណាស់ក្នុងការអភិវឌ្ឍប្រទេសជាតិនិងការរស់នៅសុខក្សេមក្សានរបស់ប្រជាជនកម្ពុជា។ដូចនេះយើងត្រូវបន្តថែរក្សាការពារសមិទ្ធផលផងទាំងអស់ពិសេសសុខសន្តិភាពឲ្យបានគង់វង្ស៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×