Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យាយអាយុ ៦៥ឆ្នាំ រកស៊ីកត់ឆ្នោតវៀតណាមត្រូវកម្លាំងនគរបាលក្រុងសំរោងចុះបង្ក្រាប

spot_img

ឧត្តរមានជ័យ៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៤០នាទី លោកវរសេនីយ៍ត្រី សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងកងអន្តរាគមន៍ ចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) បានចំនួន ១ទីតាំង នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនម្ចាស់ទីតាំងបាន ១នាក់ ឈ្មោះ ព្រំ លាង ភេទស្រី អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិកើតហេតុ ។

ដកហូតបានសម្ភារៈវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ០២ គ្រឿង, សៀវភៅបញ្ជីលុយ ចំនួន ០២ ក្បាល, សៀវភៅកត់លេខឆ្នោត ចំនួន ០២ក្បាល, ក្រដាសកត់ឆ្នោត ០១ចំនួន, ប៊ិច ០៥ដើម, ម៉ាស៊ីនគិតលេខ ០៤គ្រឿង, ធុងជ័រដាក់លុយ ០១ និងប្រាក់រៀលចំនួន ៣០ម៉ឺនរៀល ។

ករណីនេះ កម្លាំងយើងបាននាំខ្លួនម្ចាស់ទីតាំងខាងលើ រួមជាមួយសម្ភារៈវត្ថុតាង នាំយកមកកាន់អធិការដ្ឋានក្រុងសំរោង ដើម្បីសាកសួរបំភ្លឺ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីរួចរាល់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×