Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបរងព្យុះរឿងស្វា ឥឡូវផ្អើលទៀតហើយ! លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ត្រូវពលរដ្ឋ៧គ្រួសារប្តឹងពីបទ…

spot_img

សៀមរាប ៖ ប្រិយមិត្តបានជ្រាបហើយ ពីបុរសម្នាក់ជាមន្រ្តីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលត្រូវបានមហាជនផ្ទុះរិះគន់យ៉ាងចាស់ៗដៃ និងគួរឲ្យស្អប់ជាខ្លាំង បន្ទាប់ពីបានប្រើពាក្យសម្តីដ៏អសុរោះដូចជាប្រើភាសា «ពួកពាល» ទៅលើក្រុមអ្នកតវ៉ាជាអ្នកថតរូប ក្នុងហេតុការណ៍ដឹកនាំក្រុមការងារចាប់ស្វាចេញពីតំបន់អង្គរ ដោយគ្មានបច្ចេកទេស តាមរយៈការបាញ់ទម្លាក់ស្វាពីចុងឈើ បណ្តាលឲ្យពួកវារងរបួស និងខ្លះគ្រោះថ្នាក់ដល់ស្លាប់។ ដែលមន្រ្តីរូបនោះ ក៏ត្រូវបានស្គាល់ថាមានឈ្មោះ ឡុង កុសល និងមានតួនាទីរហូតដល់៣ឯណោះ ជាប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រត្តិបត្តការអន្តរជាតិ, ជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាផងដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះ លោក ឡុង កុសល ក៏ស្រាប់តែផ្ទុះរឿងរ៉ាវថ្មីផ្អើលមួយទៀត ខណៈមានប្រជាពលរដ្ឋ ៧ គ្រួសារ បានចេញមុខប្តឹងពីបទផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់ និងទាមទារសំណងការខូចខាត និងជំងឺចិត្ត រាប់ម៉ឺនដុល្លារ។

នេះបើយោងតាម ពាក្យបណ្ដឹងចូលដៃអយ្យការអមសាលាដំបូងខេត្តសៀមរាមលេខ៣៣ ធ្វើឡើងនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១ នោះប្រជាពលរដ្ឋ ៧ គ្រួសារ ដែលរងភាពអយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២២, ២៣, ២៤ ខែធ្នូ ឆ្នាំ២០២០ លោក ឡុង កុសល បានដឹកនាំកម្លាំងអាជ្ញាធរអប្សរា ចុះទៅកាន់ចំណុចលើដីកម្មសិទ្ធិរបស់ពួកគាត់ស្ថិតក្នុងភូមិតាប៉ាង, ភូមិត្រពាំងទ្រ, ភូមិអំពិល, ភូមិបង្កោង, ភូមិគិរីមេនន្ទ និងភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចាប់ពីវេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ និងម៉ោង៣រសៀល រហូតដល់ម៉ោង ៥ល្ងាច ដោយបានធ្វើសកម្មភាពបំផ្លិចបំផ្លាញដំណាំរបស់ពួកគាត់ ក្នុងនោះមាន៖ ប្ញស្សីផ្អែមចំនួន ២០០០ ដើម, បង្គោលរបងថ្មចំនួន ១៥០០ ដើម, បង្គោលរបងឈើគ្រាតចំនួន ៨០០ ដើម ដើមដូង, ដើមស្វាយ, ដើមចេក និងដំណាំជាច្រើនទៀតយ៉ាងអយុត្តិធម៌។

ក្នុងនោះផងដែរ ពួកគាត់ក៏បានរៀបរាប់ពីទំហនៃការបំផ្លិចបំផ្លាញដំណាំមានដូចជា៖ ដើមដូង ដើមស្វាយ ដើមចេក គិតជាទឹកប្រាក់សរុបចំនួន ២៩,០០០ ដុល្លារ ។ ហើយក្រៅពីនេះ ទំហំនៃការខូចខាតរបងថ្ម របងឈើ និងព្រមទាំងការចំណាយលើកម្លាំងពលកម្ម រាប់ម៉ឺនដុល្លារទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

 

spot_img
×