Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ តឹករ៉េត កំរង ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ និងក្រុមការងារ សម្រាប់ត្រៀម រៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១”

spot_img

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ និងក្រុមការងារសម្រាប់ត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១” ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារទាំងបួន ព្រមទាំងមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីតាមដានវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រុមការងារនីមួយៗ ព្រមទាំងដាក់ទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១” ទទួលជោគជ័យ នាពេលខាងមុខ។

ក្រសួងពាណិជ្ជកម្មបានបង្កើតគណៈកម្មការសម្រាប់រៀបចំ“វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១” ដែលក្នុងនោះមានក្រុមការងារបច្ចេកទេសបួន(៤)៖ ១. ក្រុមលេខាធិការដ្ឋាន, ២.ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន, ៣. ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង៤.ក្រុមការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ។ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារនីមួយៗ បានរាយការណ៍និងពិភាក្សាយ៉ាងផុលផុសជូនអង្គប្រជុំ ដែលបានលើកឡើងអំពីវឌ្ឍនភាពការងារតាមក្រុមការងារនីមួយៗ ដែលបានរៀបចំកន្លងមក ដូចជា៖ (១)រៀបចំ Check-List បែងចែកភារកិច្ចក្នុងក្រុមការងារនីមួយៗ (២)កែសម្រួលកម្មវិធីដោយបញ្ជាក់ពីសមាសភាពវាគ្មិននិងអ្នកសម្របសម្រួលកម្មវិធី និងរៀបចំទីតាំងសម្រាប់វេទិកា (៣)រៀបចំ Check-List កំណត់អ្នកចូលរួមវេទិកាសម្រាប់ពិធីការនិងបដិសណ្ឋារកិច្ចទទួលភ្ញៀវ (៤)រៀបចំខ្ទង់ចំណាយ និង(៥)ការងារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីត្រៀមលក្ខណៈរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១” ដែលគ្រោងប្រពឹ្រត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ទទួលជោគជ័យ ទទួលលទ្ធផលល្អប្រសើរ និងផ្តល់កិត្យានុភាពដល់ប្រទេសជាតិ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ និងអង្គប្រជុំបានពិភាក្សាលើកំណត់ចំនួនអ្នកចូលរួមវេទិកា(ទាំងភ្ញៀវជាតិ-អន្តរជាតិ វាគ្មិន អ្នកសម្របសម្រួលកម្មវិធី) សមាសភាពអ្នកធ្វើចំណាប់អារម្មណ៍ក្នុងពិធីបើកវេទិកា លិខិតអញ្ជើញភ្ញៀវអន្តរជាតិ និងការងារចាំបាច់ដទៃទៀតពាក់ព័ន្ធនឹងការរៀបចំវេទិកា។ បន្ថែមលើនេះ លោកជំទាវ បានស្នើឱ្យក្រុមការងារនីមួយៗ បន្តបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន និងត្រៀមរបាយការណ៍អំពីវឌ្ឍនភាពការងារតាមក្រុមនីមួយៗ ដើម្បីគោរពរាយការណ៍ជូន ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំបន្ទាប់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×