Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Pacquiao ផ្ទុះកំហឹងខ្លាំង ដល់ថ្នាក់ថាបើចាប់បានឲ្យប្រហារជីវិត និងប្រកាសផ្តល់រង្វាន់ដល់អ្នកជួយចាប់ជនដៃដល់ នូវទឹកប្រាក់រហូតដល់ទៅ…

spot_img

ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao កំពុងផ្តល់រង្វាន់ជាទឹកប្រាក់ 500,000 purse (ជាង១ម៉ឺនដុល្លារ) ទៅដល់នរណាដែលអាចជួយដល់ការចាប់ខ្លួនជនសង្ស័យ នៅក្នុងករណីចាប់រំលោភសម្លាប់ទៅលើនារីបម្រើលើយន្តហោះ នាង Christine Dacera ដែលត្រូវបានរកឃើញស្លាប់នៅ អាងងូតទឹក ក្នុងសណ្ឋាគារមួយកន្លែងក្នុងថ្ងៃឆ្លងឆ្នាំ ជាមួយមិត្តភក្តិប្រុសៗមួយចំនួន។

លោក ប៉ាក់គីអៅ បាននិយាយថា គាត់បានស្គាល់ក្រុមគ្រួសារ Dacera ដែលជាអ្នករស់នៅក្នុងទីក្រុង Santos City ផងដែរ។ គាត់ថែមទាំងបាននិយាយទៀតថា គាត់ធ្លាប់បានជួប Dacera ពីមុនមក។

ជាមួយនឹងកំហឹងដែលបានបង្កឡើងដោយបទឧក្រិដ្ឋនេះ កំពូលអ្នកប្រដាល់ទម្ងន់មធ្យម (WBA) បានបន្តអំពាវនាវឱ្យឧក្រិដ្ឋជនទទួលយកទោសប្រហារជីវិត ដែលយោងទៅតាមសមាជិកព្រឹទ្ធសភារូបនេះ នោះគួរតែគ្របដណ្តប់ទៅលើករណីរំលោភ និងឃាតកម្ម។

គួរបញ្ជាក់ថា ការស្លាប់របស់នាង Christine Angelica ឃើញថាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនជាច្រើន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្យាយជាតិ និងអន្តរជាតិចុះផ្សាយព្រោងព្រាត។ តែយ៉ាងណា មកទល់ពេលនេះ មូលហេតុពិតប្រាកដ នៃ ការស្លាប់របស់នាង នៅ មិនទាន់បានដឹងច្បាស់នៅ ឡើយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×