Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាប់ចោទម្នាក់ ​​រត់គេច​ពី​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​វិញ​ហើយ

spot_img

​មណ្ឌលគិរី​ ៖​ ជនជាប់ចោទឈ្មោះ គឹ​ម​ រតនា​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ជាប់​ពី​បទ​ ជួញដូរជួញដូរសារធាតុញៀនដោយខុសច្បាប ប្រព្រឹត្ត​នៅ​ស្រុក​អូរ​រាំង​ បាន​រត់គេច​ខ្លួន​ចេញពី​ក្នុង​ពន្ធន​គារ​ ខេត្តមណ្ឌលគិរីនៅ ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​៧​ ខែមករា​ ឆ្នាំ​២០២១ ​វេលា​ម៉ោង​៩​និង​៣០​នាទី​ ។​

​ក្រោយ​ពី​មាន​សំណូមពរ​ពី​ប្រធាន​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​ កម្លាំង​សមត្ថកិច្ច​ក្រុង​សែន​មនោ​រម្យ​ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្ត​ បាន​ធ្វើ​ចាប់​ឃាត់ខ្លួន​បាន​ជនល្មើស​វិញ​ នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​ ។​

​ករណី​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ និង​លោក​​ម៉​ម​ វណ្ណ​ដា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​​បាន​ប្រគល់​ខ្លួន​ជនជាប់ចោទ​ទៅ​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×