Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រេីប្រាស់ម៉ូតូច្នៃស៊ីម៊ាំង បង្កសំឡេងរំខាននៅពេលយប់ ត្រូវនាំមកធ្វេីការអប់រំណែនាំ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

spot_img

ខេត្តបាត់ដំបង៖នៅយប់ថ្ងៃទី៦ខែមករាឆ្នាំ២០២០ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាន និងកម្លាំងនគរបាលក្រុងបាត់ដំបង បានធ្វេីការត្រួតពិនិត្យនិងឃាត់អ្នកប្រេីប្រាស់ម៉ូតូ ដែលបំពាក់ដោយបំពង់សីម៉ាំងកែច្នៃបង្កសំឡេងខ្លាំង រំខានពេលយប់នៅក្នុងក្រុងបាត់ដំបងចំនួន០៩គ្រឿង។

ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង០៩គ្រឿងនេះរួច មកពិនិត្យឃេីញថាម៉ូតូទាំងនេះ ក្រៅពីការកែច្នៃបំពង់ស៉ីម៉ាំងដេីម្បីបន្លឺសំឡេងខ្លាំងៗ នៅមានលក្ខណៈមិនត្រឹមត្រូវលេីចំណុចផ្សេងទៀត ដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

នៅពេលនេះលោកឧត្តមសេនីយ៍ស្នងការ បានប្រគល់ភារកិច្ចទៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក អនុវត្តការដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូ ឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀត និងតម្រូវឱ្យប្តូរស៉ីម៉ាំងម៉ូតូ បានត្រឹមត្រូវរួចធ្វេីការផាកពិន័យ ទៅតាមអំពេីល្មេីសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មុនពេលប្រគល់ជូនម្ចាស់វិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×