Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុងព្រះសីហនុ ស្នើអាជ្ញាធរជាតិអប្សរា និងក្រសួងពាក់ព័ន្ធ ក្រសួងវប្បធម៌ គួរមានផែនការថែរក្សា និងគ្រប់គ្រងតំបន់ដែលមានថ្មភក់កម្រ

spot_img

ភ្នំពេញ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា សូមស្នើអាជ្ញាធរជាតិអប្សរា និងក្រសួងពាក់ព័ន្ធ ( ពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ) គួរមានផែនការថែរក្សា និងគ្រប់គ្រងតំបន់ដែលមានថ្មភក់កម្រ ទាំងអស់នេះទុក មិនគួរឲ្យមានការជីក និងគាស់ធ្វើអាជីវកម្មបែបអនាធិបតេយ្យបែបនេះទេ។

លោក អ៊ី សុខឡេង បានថ្លែងបន្តថា នៅទូទាំងប្រទេសកម្ពុជា មានប្រាសាទរាប់ពាន់ ដែលកសាងពីថ្មភក់ ហើយប្រាសាទទាំងនោះ បច្ចុប្បន្នមានការបាក់បែក ដួលរលំ និងរេចរិល ដូច្នេះតំបន់ថ្មភក់ទាំងអស់នេះ អាចចាត់ទុកដូចជាឃ្លាំងស្តុកគ្រឿងបន្លាស់ដ៏សំខាន់បំផុត ទុកយកមកជួលជុលប្រាសាទ

“ថ្មភក់ ជាថ្មកម្រ តែជីក និងគាស់អស់ហើយ មិនកើតឡើងវិញទេ ដូច្នេះបើមិនថែរក្សា និងគ្រប់គ្រងឲ្យច្បាស់លាស់ និងតឹងរឹង ថ្ងៃក្រោយប្រាសាទនៅកម្ពុជា ដែលបាក់បែក ដួលរលំ និងរេចរិល នឹងមិនមានថ្មភក់ យកមកជួសជុលទេ”លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×