Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង់បីឥណ្ឌាបើកប៉ះគេហើយរត់ ដល់គេតាមទាន់លុតជង្គង់សំពះអង្វរសុំទោស ខណៈមហាជនដាក់ឲ្យបន្ថែមថានេះហើយលទ្ធផល….

spot_img

ភ្នំពេញ៖ ប្រិយមិត្តបានដឹងហើយ មធ្យោបាយដឹកអ្នកដំណើរដ៏ពេញនិយម នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន នោះគឺម៉ូតូកង់បីឥណ្ឌា (PassApp) ដែលផ្តល់សេវាកម្មយ៉ាងរហ័សទាន់ៗចិត្ត និងក៏ដូចតម្លៃសមរម្យផងដែរ តាមរយៈការ Booking (ការហៅជិះ) ជាមួយទូរស័ព្ទទំនើប។

ប៉ុន្តែ ទន្ទឹមនឹងសេវាកម្មមួយនេះមានភាពងាយស្រួលក្នុងការធ្វើដំណើរយ៉ាងណាក្តី ក៏យើងតែងតែសង្កេតឃើញម៉ូតូកង់បីឥណ្ឌា ឬ រហស្សនាម «អធិរាជតាមដងផ្លូវ» មួយចំនួនធំ បានបើកបរគ្មានសណ្តាប់ធ្នាប់ ពុំដឹងជួរបន្ទាត់ ពោលគឺបើកលឿនៗ និងជ្រេពុំខ្លាចប៉ះពារឡានម៉ូតូគេនោះទេ។

ជាការពិតណាស់ ការបើកបរបែកឈ្លើយៗ និងព្រហើនៗរបស់អ្នករត់បីមួយចំនួន តែងបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ ហើយក្នុងនោះ អ្នកខ្លះពេលបើកប៉ះរថយន្តគេហើយ បានព្យាយាមរត់គេចខ្លួនរហូតគ្រោះថ្នាក់ខ្លួនឯងក៏មាន និងខ្លះទៀតក៏បានលើកដៃសំពះគេ សុំការអនុគ្រោះ ព្រោះគ្មានលទ្ធភាពសង។ ជាក់ស្ដែង កាលពីល្ងាចមិញនេះ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IE-9594 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ បានជិះជ្រេគេ ជ្រេឯង រហូតទៅប៉ះរថយន្ដមួយគ្រឿងម៉ាក Lexus បណ្ដាលឲ្យធ្លាក់កាងខាងមុខយ៉ាងដំណំ រួចម្ចាស់ម៉ូតូកង់បីឥណ្ឌានោះ បានព្យាយាមបើករត់គេច ប៉ុន្ដែត្រូវបានម្ចាស់គេតាមទាន់ ចុងក្រោយក៏លុតជង្គង់សំពះសុំទោស ព្រោះគ្មានលទ្ធភាពសង។

ក្រោយពីបានឃើញបែបនេះ គណនីហ្វេសប៊ុកឈ្មោះ Heng Sara បានដាក់ឲ្យថា៖ «អនិច្ចាខ្លួនណាស់ប៉ះគេហើយរត់ ដល់គេតាមទាន់ជង្គង់ខ្ញុំលុត សំពះអង្វរព្រោះខ្ញុំបើករត់ សូមលោកមេត្តាអ្នករត់កង់បី។ (មើលឲ្យហើយទៅ អធិរាជលើដងផ្លូវអើយ)»។ គណនីខាងលើបន្តថា «ពេលមិនទាន់ប៉ះ បើកឈ្លើយខ្លាំងណាស់ ផ្លូវរបស់អញ ដល់បើកប៉ះគេ ប្តូរចរិតវិញ ធ្វើមុខទោម្នេញសំពះអង្វរ។ បើកបរលើផ្លូវ ខែងរែងណាស់ពៅ បើកយ៉ាងត្រេកអរ មិនចេះក្រែងចិត្ត បើកលឿនដូចស្លរឈាមយ៉ាងត្រដរ រកផ្លូវចង់ងាប់។ ប៉ះគេហើយរត់ តែរត់មិនផុត ត្រូវគេចាប់ជាប់ គួរឲ្យអាណិត ដល់អ្នកល្អគាប់ មិនគួរមានភ័ព្វជាប់ឈ្មោះដូចអ្នក (អ្នករត់កង់បី)»៕ រក្សាសិទ្ធិដោយ៖លឹមហុង

spot_img
×