Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីថ្ងៃទី ៩ ដល់ទី ១៧មករា វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគ ឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងដល់១១អង្សាសេ

spot_img

ភ្នំពេញ៖ ក្រសួងធនធានទឹក និងខតុនិយម នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ ដោយសារទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ ពីតំបន់ស៊ីប៊ីរី គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង នឹងចុះត្រជាក់ខ្លាំងនៅក្នុងរង្វង់ពី ១៣°C ទៅ​១៥°C ។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងបន្ថែមដល់សាធារណជនឲ្យបាន ជ្រាបថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យ ឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ ពីតំបន់ស៊ីប៊ីរី គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ( ពិសេសពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ) មាន ស្ថានភាព ដូចខាងក្រោម ៖

១- តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៣°C ទៅ​១៥°C លាយឡំជាមួយខ្យល់មធ្យម ។ សម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦°C ។

២- តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១១°C ទៅ ១៣°C លាយឡំជាមួយខ្យល់ខ្លាំង ។

៣- តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧°C ទៅ ១៩°C ។ នៅថ្ងៃទី ១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលក សមុទ្រខ្ពស់ៗ ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា ព័ត៌មាន ជាពិសេស វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគ ឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណ៍អាកាសធាតុមាន ការប្រែប្រួល ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×