Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាងម៉ូតូធំ ​បើក​លើផ្លូវ​កោង ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន បុក​បង្គោល​ភ្លើង ស្លាប់​ទាំង​២​នាក់ នៅ​ក្រុង​តាខ្មៅ

spot_img

កណ្តាល​៖ យោងតាម​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា មនុស្ស​ប្រុស​ស្រី​២​នាក់ ជិះ​ម៉ូតូ​ប្រភេទ​ធុន​ធំ ដោយ​ជិះ​ឌុប​គ្នា បើកបរ​ក្នុង​ល្បឿន​លឿន មិនបាន​ពាក់មួក​សុវត្ថិភាព លុះដល់​ផ្លូវ​កោង មិន​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​ចំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ នៅនឹងកន្លែង​តែម្ដង​។ ចំណែក​ម៉ូតូ​ខ្ទាត​ទៅមុខ​ផ្ទះ​ប្រជាជន​ខូច​ខ្ទេច​តែម្ដង​។​

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង​១​កណ្ដាលយប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​នេះ នៅលើ​កំណាត់​ផ្លូវ​២០៦ ស្ថិតក្នុង​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​អ្នកបើក​ម៉ូតូ​ឈ្មោះ នៅ រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល និង​នារី​ម្នាក់ទៀត​រួម​ដំណើរ​ជិះ​នៅ​ពីក្រោយ មានឈ្មោះ ប៊ី អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង ក្នុង​ក្រុង​តាខ្មៅ (​អ្នក​ទាំងពីរ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ជ័យជំនះ​) ។ អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាន​និយាយ​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​ប្រភេទ​ធុន​ធំ​១​គ្រឿង ម៉ាក BMW (​ដែល​គេ​ហៅថា ម៉ូតូ​កាហ្វេ​) ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ (​មិន​ពាក់មួក​សុវត្ថិភាព និង​គ្មាន​កញ្ចក់​មើល​ក្រោយ​) ម៉ូតូ​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ​ខាងលើ នោះ​ដែលជា​ចំណុច​ផ្លូវ​កោង មិន​បន្ថយល្បឿន ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​តែម្ដង ។​

​យោងតាម​ការ ស​ន្ឋិ​ដ្ឋា​ន​របស់​សមត្ថកិច្ច មូលហេតុ​មកពី អ្នកបើកបរ​ម៉ូតូ​បើកបរ​លើផ្លូវ​កោង ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ។
​ក្រោយ​កើតហេតុ មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ក្រុង​តាខ្មៅ យកមក​រក្សាទុក បណ្ដោះ អាសន្ន នៅ​អធិការដ្ឋាន ក្រុង​តាខ្មៅ ៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×