Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ទទួល​ពានរង្វាន់​ជា​ឈ្មួញ​ជើងសា​រមូល​ប​ត្រ​ល្អ​បំផុត នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ក្រុមហ៊ុន​មូល​ប​ត្រ​ដែល​លោកអ្នក​ជឿទុកចិត្ត និង​ជា​ក្រុមហ៊ុន​មូល​ប​ត្រ​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា បានប្រកាស​នៅថ្ងៃនេះ​ថា អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ឈ្នះ​ពានរង្វាន់ “​ឈ្មួញ​ជើងសា​រមូល​ប​ត្រ​ល្អ​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០២០” ក្នុង​កម្មវិធី​ពានរង្វាន់​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​រៀបចំ​ដោយ​ទស្សនា​វ​ដ្តី​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ ដែលមាន​ការិយាល័យ​នៅ​ទីក្រុង​ឡុង ចក្រភព​អង់គ្លេស​។​

​ពានរង្វាន់​នេះ ផ្តល់ជូន​បណ្តា​ក្រុមហ៊ុន​ឆ្នើមៗ ជាពិសេស​ក្រុមហ៊ុន​ដែលមាន​ជំនាញ​ក្នុង​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​។ អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ត្រូវ​បានផ្តល់​ពានរង្វាន់​ជា “​ឈ្មួញ​ជើងសា​រមូល​ប​ត្រ​ល្អ​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០២០” ដោយសារតែ ក្រុមហ៊ុន​នេះ សម្រេច​និង​អនុវត្តបាន​លទ្ធផល​ល្អ ព្រមទាំង​ទទួលបាន​ពិន្ទុ​ល្អ​ក្នុង​ផ្នែក​ដូចខាងក្រោម​៖
•​ ​លទ្ធផល​ល្អ​ក្នុង​វិស័យ​មូល​ប​ត្រ​ដោយមាន​កំណើន​ខ្លាំង​លើ​ចំនួន​គណនី​ជួញដូរ បរិមាណ​ជួញដូរ និង​តម្លៃ​ជួញដូរ ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមកនេះ​
•​ ​វិនិយោគ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍ​សេវា​ឌីជីថល​កាន់តែ​ប្រសើរឡើង​
•​ ​ផ្តល់ព័ត៌មាន​ទូលំទូលាយ​សម្រាប់​វិនិយោគិន និង​ការស្រាវជ្រាវ​
•​ ​មាន​អភិបាលកិច្ច និង​ការគ្រប់គ្រង​ហានិភ័យ​រឹងមាំ​
​លោក ព្រំ វិសុទ្ធ អគ្គនាយក​នៃ​អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី បាន​មានប្រសាសន៍ថា ពានរង្វាន់​នេះ ជា​កិត្តិយស និង​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយទៀត​របស់​អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី សម្រាប់​ឆ្នាំ​ថ្មី ២០២១ នេះ​បន្ទាប់ពី​ខ្លួន​បានទទួល​ពានរង្វាន់​ជា “​ក្រុមហ៊ុន​មូល​ប​ត្រ​ឆ្នើម​” ក្នុង​កម្មវិធី​ដែល​ផ្តួចផ្តើម​ដោយ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ចំនួន ៣ ត្រីមាស​ជាប់​គ្នា​ក្នុង​ឆ្នាំ​២០២០​។

​លោក​វិសុទ្ធ​ថា​៖«​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដោយស្មោះ​ស្ម័គ្រ​ចំពោះ​វិនិយោគិន និង​សាធារណៈជន​ទាំងអស់​ដែល​បាននិងកំពុង​ប្រើប្រាស់​សេវាកម្ម​របស់​យើងខ្ញុំ​កន្លងមក​។​» លោ​កថា​ពានរង្វាន់​នេះ គឺជា​របស់លោក​អ្នក​ទាំ​ង​អស់​គ្នា និង​បាន​បញ្ជាក់ថា លោកអ្នក​បាន​យល់ដឹង​លើ​វិស័យ​មូល​ប​ត្រ និង​ទីផ្សារ​មូល​ប​ត្រ ព្រមទាំង​យល់ដឹង​ច្បាស់​ពី​អត្ថ​ប្រ​យា​ជ​ន៏​ដ៏​សំខាន់​របស់​វិស័យ និង​ទីផ្សារ​នេះ សម្រាប់​ជា​ជម្រើស​នៃ​ការវិនិយោគ​របស់លោក​អ្នក ដែល​ធ្វើអោយ​វិស័យ និង​ទីផ្សារ​នេះ មាន​សកម្មភាព​កាន់តែ​រស់​រវើក និង​រីកចម្រើន​ថែមទៀត ដើម្បី​ចូលរួម និង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​យើង​។
​អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ចាត់ទុក​គុណភាព និង​ភាពងាយស្រួល​នៃ​ការប្រើប្រាស់​សេវាកម្ម ជា​អាទិភាព​ដំបូង​បំផុត​សម្រាប់​វិនិយោគិន និង​សាធារណៈជន​ទាំងអស់​។​

​លោក Wanda Rich និពន្ធ​នាយក​នៃ​ទស្សនា​វ​ដ្តី​ធនាគារ និង​ហិរញ្ញវត្ថុ​អន្តរជាតិ បាន​មានប្រសាសន៍ថា “​អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី បានបង្ហាញ​ការប្តេជ្ញា​យ៉ាងខ្លាំង​ចំពោះ​គុណភាព និង​ភាពងាយស្រួល​នៃ​ការអភិវឌ្ឍ​សេវា​ឈ្មួញ​ជើងសារ​របស់ខ្លួន តាមរយៈ​ការធ្វើអោយ​ប្រសើរឡើង​នូវ​សេវា​ជួញដូរ​មូល​ប​ត្រ​បែប​ឌីជីថល មានការ​គ្រប់គ្រង​ហានិភ័យ​រឹងមាំ មាន​ជំនាញ និង​គុណភាព​សេវាកម្ម​ល្អ និង​ការអនុវត្ត​បាន​លទ្ធផល​ដែល​គួរអោយ​ស្ញប់ស្ញែង​នូវ​កំណើន​លើ​ចំនួន​គណនី​ជួញដូរ បរិមាណ​ជួញដូរ និង​តម្លៃ​ជួញដូរ ព្រមទាំង​កាន់កាប់​ចំណែក​ទីផ្សារ​ដ៏​ធំ​ក្នុង​ទីផ្សារ​នេះ បានធ្វើអោយ អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី លេចធ្លោ​ក្លាយជា​អ្នកឈ្នះ​ពានរង្វាន់​ដ៏​ពិតប្រាកដ​ក្នុង​ប្រភេទ​ពានរង្វាន់​មួយ​នេះ​”​។ “​យើង​នឹង​តាម​ពិនិត្យមើល​បន្ថែម​ពី​លទ្ធផល​អនុវត្ត​របស់​អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី នៅក្នុង​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​”៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×