Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​សមាជិកា​គណ​បក្ស​ស្រុក​សន្ទុក អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជំនះ ៧ មករា​

spot_img

​កំពង់ធំ (​សន្ទុក​)៖ នា​រសៀល​ថ្ងៃទី​៧​មករា ឆ្នាំ​២០២១​សមាជិក សមាជិកា​ក្នុង​ជួរ​គណបក្ស​ប្រជាជន​ស្រុក​សន្ទុក​បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី «​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ ថ្ងៃជ័យ​ជំនះ ៧ មករា ! ជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​បាន​សង្គ្រោះ និង​រំដោះ​ចេញផុត​ពីរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ​។​

​ពិធី​នេះ​«​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជំនះ ៧ មករា !(៧ មករា ១៩៧៩ – ៧ មករា ២០២១)​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​អ​ធីប​តី​ភាព​ពី ឯកឧត្ដម ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទុ​ក​។​

នៅក្នុង​សារលិខិត​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អាន​ជូន​អង្គ​ពី​ធី​ដោយ​ឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់​ច្បាស់​ថា ក្រោយពី​ប្រទេសជាតិ​បាន​រំដោះ​ចេញផុត​ពីរ​បប​ឃោរ ឃៅ​ព្រៃផ្សៃ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​មក​ប្រជាជន​កម្ពុជា ពលរដ្ឋ​យើង​មាន​សិទ្ធ​សេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​ក្នុងនោះ​កម្ពុជា​ក៏មាន​កិត្យានុភាព និង​មានមុខមាត់​សារជាថ្មី​លើ​ឆាក​អន្តរជាតិ​ផងដែរ​។

​សារលិខិត​ក៏បាន​ធ្វើការ​រំលឹក​ឲ្យ​ដឹង​ទៀតថា កាលពី​៤២​ឆ្នាំមុន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​រួមទាំង​កុមារ​តូចៗ ផងដែរ​គឺ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​ឲ្យ​ធ្វើការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក​ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ​ព្យាបាល គ្មាន​សាលារៀន​ហើយ​ប្រពល​រដ្ឋ​ទាំងអស់ គឺ​រស់នៅ​គ្មាន​សិទ្ធិសេរីភាព​។​

​ជាមួយនេះដែរ​សារលិខិត​ក៏បាន​អំពាវនាវ​សូម​ឲ្យ​ថ្ងៃជ័យ​ជ័យជំនះ ៧ មករា និង​ស្មារតី​ថ្ងៃ​រំដោះជាតិ​នេះ ស្ថិតនៅក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូបៗ និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ ស្ថិតនៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខសន្តិភាព​ជានិច្ច​និ​រ​ន្ត៍​។​

​នៅក្នុង​ឱកាស​នោះដែរ​សមាជិក​សមាជិកា គណបក្ស​ទាំងអស់​បាន​ប្តេជ្ញា​ថា​នឹង​ចងចាំ និង​ដឹងគុណ​ជានិច្ច​ចំពោះ​គុណូបក្ការៈ​ដ៏​ថ្លៃថ្លា​បំផុត នៃ​មហា​ជ័យជំនះ ៧ មករា ១៩៧៩ ដែល​បាន​ជួយសង្គ្រោះ​អាយុជីវិត និង​សង្គមជាតិ​យើង​ឱ្យ​រស់​ឡើងវិញ បាន​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត «​បើ​គ្មាន​ថ្ងៃជ័យ​ជំនះ ៧ មករា ទេ​យើង​ក៏​មិនមាន​អ្វីៗ ដូច​សព្វថ្ងៃ​នេះដែរ​» ។ ហេតុដូច្នេះ ហើយ​បានជា​ប្រជាជន​កម្ពុជា​គ្រប់រូបៗ​ចាត់ទុកថា «​ថ្ងៃជ័យ​ជំនះ ៧ មករា ជា​ថ្ងៃកំណើត​ទី​២ របស់ខ្លួន​»​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×