Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពរុស្ស៊ី ហាមទាហានមិនឱ្យប្រើទូរស័ព្ទទំនើប

spot_img

ទាហានរុស្ស៊ីនឹងមិនអាចប្រើប្រាស់ទូរស័ព្ទឆ្លាតវៃបានទេ ដោយសារតែមានហានិភ័យនៃការ លេចធ្លាយព័ត៌មានសម្ងាត់ទាក់ទងនឹងប្រតិបត្តិការប្រយុទ្ធ។

ទាហានរុស្ស៊ីប្រើប្រាស់ស្មាតហ្វូននៅវិមានជ័យជំនះលើទីលានក្រហម

ក្រសួងការពារប្រទេសរុស្ស៊ី កំពុងធ្វើសេចក្តីព្រាងច្បាប់ ដែលហាមឃាត់មន្រ្តី និងទាហានពីការប្រើប្រាស់ស្មាតហ្វូន​។ ទាហានរុស្ស៊ីនឹងប្រើទូរស័ព្ទចាស់ៗ ដោយគ្មានកាមេរ៉ានិងប្រព័ន្ធ GPS ។ RIA Novosti បានរាយការណ៍​ថាវិធានការនេះត្រូវបានគេសន្មតថា ដើម្បីទប់ស្កាត់ហានិភ័យនៃការលេចធ្លាយព័ត៌មានក្នុងអំឡុងពេលប្រយុទ្ធនិងការបណ្តុះបណ្តាល។

“ស្មាតហ្វូនត្រូវបានភ្ជាប់ទៅនឹង GPS។ ប្រសិនបើទិន្នន័យត្រូវបានប្រមូល សត្រូវអាចដឹងពីទីតាំង ទិសដៅអាំង​តង់ស៊ីតេបត់បែននិងទំហំរបស់អង្គភាព”-ប្រភពដដែល បានរាយការណ៍ថាក្រសួងការពារជាតិរុស្ស៊ីមាន វិធានការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក៏សំដៅកាត់បន្ធយ ការប្រើគេហទំព័រ បណ្តាញសង្គមព្រោះងាយបែកធ្លាយ ព័ត៌មានសម្ងាត់ យ៉ាងងាយស្រួល។

ការដាក់កម្រិតស្មាតហ្វូនត្រូវបានអនុវត្តដោយយោធារុស្ស៊ីចាប់តាំងពីឆ្នាំ 2005 ក្រោមជំនាន់អតីតរដ្ឋមន្រ្តីការ​ពារជាតិ Sergei Ivanov ។ នៅខែកញ្ញាឆ្នាំ 2009 ក្រសួងការពារជាតិរុស្ស៊ីបានលុបចោលការហាមឃាត់ ដោយការដាក់សម្ពាធពីសាធារណជនប៉ុន្តែនៅតែមានការរារាំងខ្លះ។ ទាហានប្រើទូរស័ព្ទបានតែ នៅចុងសប្តាហ៍ប៉ុណ្ណោះនិងនៅក្នុងតំបន់កំណត់។ មន្រ្តីនិងបុគ្គលិកសេវាកម្មក៏មិនត្រូវបានអនុញ្ញាតឱ្យដាក់ឧបករណ៍ទាក់ទងចល័តនៅក្នុងការិយាល័យផងដែរ។

យោធាអាមេរិកបានប្រើប្រាស់គោលនយោបាយរក្សារការសម្ងាត់ អស់រយៈពេលជាង 10 ឆ្នាំមកហើយ។ នៅឆ្នាំ 2007 សហរដ្ឋអាមេរិកបានបាត់បង់ឧទ្ធម្ភាគចក្រប្រភេទ Apache AH-64 ចំនួន 4 គ្រឿងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយទាហានថតយន្តហោះ បង្ហោះនៅលើបណ្តាញសង្គមនិងបង្ហាញទីតាំងនៃឧបករណ៍យោធា។ រូបថតទាំងនោះរួមមានកូអរដោណេនៃទីតាំងបាញ់ប្រហារ ដែលមានភាពជាក់លាក់ខ្ពស់ បានជួយពួកឧទ្ទាមតាលីបង់កំណត់ប៉ារ៉ាម៉ែត្រគោលដៅសម្រាប់ការវាយប្រហារនេះ។

បន្ទាប់ពីឧបទ្ទវហេតុនេះយោធាអាមេរិកបាន ចេញសេចក្តីណែនាំជាមួយនឹងគោលការណ៍គ្រឹះចំនួនប្រាំមួយនៅពេលប្រើបណ្តាញសង្គម។ អង្គភាពយោធាអាមេរិកដទៃទៀតបានបង្កើតឯកសារស្រដៀងគ្នាយ៉ាងឆាប់រហ័ស។ ទាហានអាមេរិចត្រូវបិទ ស្មាតហ្វូនរបស់ពួកគេហើយក្លាយជា មិត្តនៅលើបណ្តាញសង្គមជាមួយមនុស្សដែលស្គាល់ពិតប្រាកដ ព្រោះមានករណីដែលពួកសកម្មប្រយុទ្ធតាលីបង់ បង្កើតគណនីក្លែងក្លាយជាស្ត្រីស្អាតទាក់ទង ជាមួយទាហានអាមេរិចដើម្បីកេងយកព័ត៌មានសម្ងាត់៕ ចន្ទ្រា

spot_img
×