Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ បុក​រះ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ជាតិ​លេខ​៤ ខ្ទេចគ្មានសល់

spot_img

​ព្រះសីហនុ ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន​បុក​រះ​ក្បាល​ថ្មពុះចែក​ទ្រូង​ផ្លូវជាតិ​លេខ ៤ ក្នុង​ប្រជុំជន​ផ្សារ​វាលរេញ ម្តុំ​ខាងមុខ​សាលាស្រុក​ព្រៃនប់ ខូចខាត​អស់​ជាច្រើន​កំណាត់ កាលពី​ម៉ោងជាង​១ យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​០៨​មករា​២០២១​។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​នេះ​ទំនងជា​បើកបរ​ក្នុង​ល្បឿន​លឿន ទើប​បណ្ដាល​ឲ្យ​បុក​ខូចខាត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ដូចនេះ តែ​សំណាងល្អ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​។
​លុះ​មកដល់​ព្រឹក​ថ្ងៃ​៨​មករា​នេះ សមត្ថកិច្ច​ជំនាញ​នឹង​ចាត់ចែង​ស្ទូច​យកទៅ​រក្សាទុក​ដោះស្រាយ​បន្ត​តាម​នីតិវិធី ៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×